សម្តេចតេជោ ហ៊ុន សែន ថ្លែងថា វ៉ាក់សាំងដែលកម្ពុជាបានទិញដោយប្រើប្រាស់លុយខ្លួនឯងមានជិត ៣០លានដូស ខណៈពេលនេះ កម្ពុជា ទទួលបានវ៉ាក់សាំងកូវីដ-១៩ សរុបជាង ៥០លានដូសហើយ

ភ្នំពេញ៖ នៅក្នុងពិធីសំណេះសំណាលជាមួយក្រុមគ្រូពេទ្យសម្ដេចតេជោ (TYDA) នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌អន្តរជាតិជ្រោយចង្វារ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា មកទល់ពេលនេះ កម្ពុជា ទទួលបានវ៉ាក់សាំង កូវីដ-១៩ សរុបជាង ៥០លានដូល ខណៈវ៉ាក់សាំងជិត ៣០លានដូល គឺជាវ៉ាក់សាំងដែលកម្ពុជា បានទិញដោយប្រើប្រាស់លុយខ្លួនឯង។

សម្តេចតេជោ ក៏បានណែរនាំដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថា ការបញ្ជាទិញវ៉ាក់សាំងពីចិន បានពេលណា ត្រូវបញ្ជូនលុយឱ្យគេភ្លាម រួមទាំងសេវាដឹកជញ្ជូនផងដែរ។

ជាមួយគ្នានេះដែរ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានប្រកាសដែរថា រាជរដ្ឋាភិបាល មិនយកថ្លៃចាក់វ៉ាក់សាំងពីប្រជាពលរដ្ឋនោះទេ ព្រោះដើម្បីជួយដល់ជីវភាពប្រជាពលរដ្ឋ និងថា ការដែលយកលុយថ្លៃចាក់វ៉ាក់សាំងអាចបង្ករជាអំពើរពុករលួយ។

ថ្លែងនៅក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ១៩ នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បើសិនជាចាក់វ៉ាក់សាំងយកលុយពីប្រជាពលរដ្ឋអាចមានតម្លៃពី ១០ ទៅ ១៥ ដុល្លារ អាចនឹងមានអ្នកខិលខូចប្រព្រឹត្តិអំពើរពុករលួយហ៊ានយកដល់ ២០ដុល្លារជាដើម។

សម្តេចបានបញ្ជាក់ច្បាស់ថា៖ ពេលនេះមិនមែនជាពេលវេលាដើម្បីយកលុយប្រជាជនទេ គឺត្រូវជួយប្រជាជន។ សម្តេចបន្តថា យើងមិនអាចយកថ្លៃចាក់វ៉ាក់សាំង ហើយឱ្យប្រជាពលរដ្ឋមានជីវភាពខ្វះខាតខ្ចីលុយគេមកចាក់ និងធ្វើឱ្យពួកគាត់កាន់តែខ្វះចាតថែមទៀត សម្ដេចបញ្ជាក់ថាក្រៅពីចាក់វ៉ាក់សាំង និងព្យាបាលមិនយកលុយ រដ្ឋក៏ចិញ្ចឹមប្រជាពលរដ្ឋដែលរងគ្រោះជារៀងរាល់ខែផងដែរ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner