តំណាងឯកឧត្តម វង សូត ប្រគល់ផ្ទះមូលនិធិជនពិការមួយខ្នងជូនដល់ស្រ្តីជនពិការម្នាក់ដែលរស់នៅ ភូមិក្រែកត្បូង
ត្បូង ឃ្មុំ ៖ នារសៀល ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២២ ឯកឧត្ដម ជា ចំណាន រដ្ឋលេខាធិការ ក្រសួង សង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំក្រែក ស្រុកពញាក្រែក តំណាង ឯកឧត្ដម វង សូត រដ្ឋមន្ត្រី ក្រសួង សង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកពញាក្រែក ខេត្ត ត្បូង ឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង បានអញ្ជេីញ សំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ជួបការលំបាក ចំនួន៤៥នាក់ និងប្រគល់ផ្ទះមូលនិធីជនពិការមួយខ្នងដល់គ្រួសារស្ត្រីម្នាក់ដែលពិការ រស់នៅក្នុងភូមិក្រែកត្បូង ឃុំក្រែក ស្រុកពញាក្រែក ។
ថ្លែងក្នុងឱកាស នោះ ឯកឧត្ដម ជា ចំណាន បានជម្រុញលេីកទឹកចិត្តដល់ ពលរដ្ឋឲ្យរួមគ្នាទៅទទួលវ៉ាក់សាំងបង្ការជម្ងឺកូវីដ១៩ឲ្យគ្រប់ៗគ្នា ពីដូសមូលដ្ឋានដល់ដូសជំរុញបន្ថែមទៀត។ ហេីយយេីងត្រូវការពារ សមិទ្ធផល ថ្មីៗ ដែលកេីតចេញកត្តាសន្តិភាព ដែលសម្តេចតេជោ លោកខិតខំប្រឹងប្រែង រកមកឲ្យកម្ពុជារហូតមានអ្វីៗដូចសព្វថ្ងៃ និងកំពុងបន្តកសាងអភិវឌ្ឍន៍សង្គមជាតិទៀត។
ទន្ទឹមនឹងនេះដែរ ឯកឧត្ដម ជា ចំណាន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់មានសិទ្ធិ ជ្រើសរើសជីវភាពនយោបាយទៅតាមការពេញចិត្ត្ត និងទៅបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះឲ្យបានគ្រប់គ្នា។
សូមជម្រាបជូនថា អំណោយ របស់ ឯកឧត្ដម វង សូត តាមរយៈ ឯកឧត្តម ជា ចំណាន ដែលផ្តល់ជូនគ្រួសារជួបការលំបាកចំនួន ៤៥គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបាន អង្គរ២០គីឡូ ក្រាម , មីជាតិមួយកេស, ទឹកត្រី មួយយួរ, ទឹកស៉ីអ៊ាវ មួយយួរ, ឃីតថ្នាំពេទ្យមួយកញ្ចប់,ក្រមា១ និងថវិកា៣ម៉ឺន រៀល ផងដែរ ៕ ដោយ ហេង សម្បត្តិ













