លោក វ្ល៉ាឌីមៀ ពូទីន ចុះហត្ថលេខាលើក្រឹត្យមួយ ដែលអនុញ្ញាតឱ្យពលរដ្ឋអ៊ុយក្រែនទទួលបានសញ្ជាតិរុស្ស៊ី
អត្ថបទដោយ៖
ឈឹម ទីណា
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃពុធសប្តាហ៍នេះ បានចុះហត្ថលេខាលើក្រឹត្យមួយ ដែលសម្រួលដំណើរការសម្រាប់អ្នកស្រុកនៅទីក្រុង Kherson ភាគខាងត្បូង និងទីក្រុងZaporizhzhia ភាគអាគ្នេយ៍ ដើម្បីទទួលបានសញ្ជាតិរុស្ស៊ី។
ទូរទស្សន៍រដ្ឋរបស់រុស្ស៊ីបានចេញផ្សាយថា អ្នកស្រុកមួយចំនួននៅទីនោះបានចាប់ផ្តើមដំណើរការនេះរួចរាល់ហើយ។ កងកម្លាំងគាំទ្ររុស្ស៊ីនៅក្នុងតំបន់ទាំងពីរបាននិយាយថា ពួកគេបានចាប់ផ្តើមណែនាំឱ្យប្រើប្រាក់រូប្លិរបស់រុស្ស៊ីជារូបិយប័ណ្ណផ្លូវការនៅក្នុងតំបន់ដែលពួកគេបានរឹបអូស។
មន្ត្រីជាន់ខ្ពស់នៃកងកម្លាំងគាំទ្ររុស្ស៊ីនៅទីក្រុងKherson ក៏បានបញ្ជាក់ដែរថា ពួកគេមានគម្រោងស្នើសុំឱ្យប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ដាក់បញ្ចូលតំបន់នេះទៅក្នុងប្រទេសរុស្ស៊ីផងដែរ៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា



ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។