សមត្ថកិច្ចបានបញ្ចូនជនសង្ស័យ៤នាក់ និងគ្រឿងញៀន ១.៤តោន រួមទាំងសារធាតុគីមីជាង ១១តោន ទៅកាន់តុលាការ
ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាប មន្ទីរពិសោធន៍លួចលាក់កែច្នៃ និងផលិត គ្រឿងញៀន៣ទីតាំងផ្សេងគ្នា ដោយបានចាប់ខ្លួនជនជាតិចិនតៃវ៉ាន់៤នាក់ និងរឹបអូសគ្រឿងញៀន ១.៤០០គីឡូក្រាម និង សារធាតុគីមីជាង ១១តោន នៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ រួចបញ្ជូនមកដល់សាលាដំបូងរាជធានីភ្នំពេញ ។
ក្នុងប្រតិបត្តិការ ដោយអនុវត្ត តាម បញ្ជា ដ៏ ខ្ពង់ខ្ពស់ របស់ លោកនាយ ឧត្ដមសេនីយ៍ សន្តិ បណ្ឌិត នេ ត សា វឿ ន អគ្គស្នងការ នគរបាល ជាតិ និង លោកនាយ ឧត្ដម សេនិយ៍ ម៉ក់ ជី តូ អគ្គស្នងការ រង ទទួល ផែន ប្រឆាំង បទល្មើស គ្រឿងញៀន ក្រោម ការ បញ្ជា ដឹកនាំ ផ្ទាល់ របស់ លោកឧត្ដមសេនីយ៍ឯក ឡឹ ក វណ្ណៈ នាយក មន្ទីរ ប្រឆាំង គ្រឿងញៀន កម្លាំង ជំនាញ ” ក ១០” របស់ មន្ទីរ ប្រឆាំង គ្រឿងញៀន ដឹកនាំ ដោយ លោក ឧត្ដមសេនីយ៍ទោ សារី បុត្រ សត្យា លោក វរសេនីយ៍ឯក យឹ ម សែន ឧត្ដម នាយករង មន្ទីរ លោក វរសេនីយ៍ឯក តឹក សូ នី នាយការិយាល័យ សហការ ជាមួយ កម្លាំង ជំនាញ នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ និង ខេត្តកំពង់ស្ពឺ ដោយ មានការ ដឹកនាំ សម្របសម្រួល ពី លោក អ៊ុ សុភ ក្តិ ព្រះរាជអាជ្ញា រង នៃ អយ្យការ អម សាលាដំបូង រាជធានី ភ្នំពេញ និង លោក ខៃ ស ម្ផស្ស ព្រះរាជអាជ្ញា រង នៃ អយ្យការ អម សាលាដំបូង ខេត្តកំពង់ស្ពឺ បន្ទាប់ ពី ធ្វើការ ស្រាវជ្រាវ អស់ រយៈពេល ជាង ០២ ខែ រួច មក នៅ ថ្ងៃ ទី ១៩ ខែឧសភា ឆ្នាំ ២០២២ វេលា ម៉ោង ១៨ និង ៣០ នាទី សមត្ថកិច្ច យើង បាន បើក ប្រតិបត្តិការ បង្ក្រាប មន្ទីរពិសោធន៍ លួចលាក់ កែ ច្នៃ ផលិត សារធាតុ ញៀន នៅ ៣ ទីតាំង ផ្សេង គ្នា ជា បន្តបន្ទាប់ ៖
ចំណុច ទី ១ ៖ នៅ បន្ទប់ លេខ ៨០២ ក្នុង ខុន ដូ J CITY ផ្លូវ លេខ ៣២២ សង្កាត់ បឹង កេងកង ១ ខណ្ឌ បឹង កេងកង រាជធានី ភ្នំពេញ ។
ចំណុច ទី ២៖ ស្ថិត នៅ ក្នុង ចម្ការ ស្វាយ ភូមិ តាំង ស្រឹង ឃុំ សង្កែ សាទ ប ស្រុក ឱ រ៉ា ល់ ខេត្តកំពង់ស្ពឺ ។
ចំណុច ទី ៣៖ ស្ថិត នៅ ក្នុង ចម្ការ ស្វាយ ភូមិ ស្រល់ ឃុំ យាយ ម៉ៅ ពេជ្រនិល ស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយ ទទួល បាន លទ្ធផល ដូច ខាងក្រោម ៖
១-ឃាត់ខ្លួន ជនសង្ស័យ ចំនួន ០៤ នាក់ ជាជនជាតិ ចិន ( តៃវ៉ាន់ ) រួម មាន ៖ ឈ្មោះ TIEN CHAN FU ភេទ ប្រុស អាយុ ២៨ ឆ្នាំ ( មេការ ) , ឈ្មោះ KHOU PO WEN ភេទ ប្រុស អាយុ ២៨ ឆ្នាំ ( អ្នកបច្ចេកទេស ) , ឈ្មោះ TENG KUO CHING ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ( អ្នកបច្ចេកទេស ) , ឈ្មោះ LIN YI CHHENG ភេទ ប្រុស អាយុ ៣១ ឆ្នាំ ( អ្នកបច្ចេកទេស ) ។
ចំណែកវត្ថុតាងចាប់ យកមាន៖ ម៉ាស៊ីន ឧបករណ៍ សម្ភារ សម្រាប់ កែ ច្នៃ ផលិត វេច ខ្ចប់ មួយ ចំនួន ធំ , សារធាតុ ញៀន ប្រភេទ កេ តា មីន ទម្ងន់ ៤១គ.ក្រ.៥១.៧ក្រាម, ល្បាយ សារធាតុ ញៀន កេ តា មីន ទម្ងន់ ១៤២៥គ.ក្រ. , ថ្នាំ គ្រាប់ នី មេតា ហ្សេ ប៉ា ម ទម្ងន់ ០.៩ក្រាម, សារធាតុ គីមី ផ្សំ ១១តោន ៥២៥គ.ក្រ ។
បច្ចុប្បន្ន នេះ ជនសង្ស័យ ព្រមទាំង វត្ថុ តាង ខាងលើ មន្ទីរ ប្រឆាំង គ្រឿងញៀន បាន បញ្ជូន ទៅ សាលាដំបូង រាជធានី ភ្នំពេញ ដើម្បី ចាត់ការ បន្ត តាម នីតិវិធី ៕ដោយ ៖ ជីម ភារ៉ា
