អនុប្រធានាធិបតី និងរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាម៉េរិក ធ្វើដំណើរទៅកាន់ប្រទេសតួកគី ដើម្បីដោះស្រាយបញ្ហាប្រតិបត្តិការយោធារបស់តួកគី នៅស៊ីរី

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារនេះ បាននិយាយថា អនុប្រធានាធិបតីអាម៉េរិកលោក ម៉ៃ ភែន និងរដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុមប៉េអូ នឹងធ្វើដំណើរទៅកាន់ប្រទេសតួកគី នៅថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់) ដើម្បីពិភាក្សាគ្នាអំពីដំណើរការប្រតិបត្តិការយោធារបស់ទីក្រុងអង់ការ៉ា នៅភាគខាងជើងស៊ីរី។

លោក ម៉ៃ ភែន នឹងត្រូវជួបពិភាក្សាជាមួយប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្គាន់ នៅថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ ស្របពេលដែលលោក ភែន ត្រូវបានគេរំពឹងថា នឹងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការរក្សាការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសតួកគី រហូតដល់ដំណោះស្រាយមួយត្រូវបានឈានដល់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយការិយាល័យរបស់លោក ភែន នៅថ្ងៃអង្គារនេះ។

អំឡុងពេលស្នាក់នៅប្រទេសតួកគី ប្រធានាធិបតីអាម៉េរិករូបនេះ ក៏មានផែនការលើកឡើងអំពីលក្ខខណ្ឌសម្រាប់កិច្ចចរចាស្វែងរកដំណោះស្រាយផងដែរ។ យ៉ាងណាមិញ លោក តាយយីប អឺដូហ្គាន បានអះអាងរួចហើយថា ប្រទេសរបស់លោកសូមច្រានចោលសំណើរបស់លោក ដូណាល់ ត្រាំ ដែលចង់ឱ្យបង្កើតបទឈប់បាញ់រវាងកងកម្លំាងតួកគី និងក្រុមសកម្មប្រយុទ្ធឃើដ ប៉ុន្តែបានព្រមព្រៀងថា នឹងនៅតែរក្សាការចរចាគ្នាជាមួយសហរដ្ឋអាម៉េរិក៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner