Arsenal បង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីចុះហត្ថលេខាលើ Gabriel Jesus ពី Man City

បាល់ទាត់ ៖ Arsenal កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធ Gabriel Jesus របស់ Manchester City បន្ទាប់ពី Alexandre Lacazette បានជ្រើសរើសត្រលប់ទៅ Lyon វិញ។ Jesus វ័យ ២៥ ឆ្នាំមានការចាប់អារម្មណ៍ពី Tottenham និងក្រុមកំពូលបួនផ្សេងទៀត” ។

Lacazette ត្រូវបានគេរំពឹងថា នឹងចាកចេញពី Arsenal ក្រោយអស់កុងត្រា ហើយបានយល់ព្រមចូលរួមជាមួយ Lyon ម្ដងទៀត ជាកន្លែងដែលគេបានបង្ហាញខ្លួនចំនួន ២៧៥ ប្រកួត និងស៊ុតបញ្ចូលទីបាន ១២៩ គ្រាប់មុនការផ្ទេរទៅ Arsenal ចំនួន ៤៦.៥ លានផោន។
ក្រុម Arsenal ត្រូវបានគេរាយការណ៍ថា កំពុងព្យាយាមក្នុងការទាក់ទាញ Jesus ទៅកាន់ទឹកដី Emirates ទោះបីជាត្រូវចំណាយលើសពី ៥០-៦០ លានអឺរ៉ូក៏ដោយ នេះបើយោងតាមអ្នកកាសែតប្រេស៊ីល Rodrigo Oliveira តាមរយៈ Sport Witness ។

សូមបញ្ជាកថា Jesus រកបាន ១៣ គ្រាប់និង១២ assists ក្នុង ៤១ ប្រកួតសម្រាប់ Manchester City កាលពីរដូវកាលមុន ៕
ប្រភព ៖ Daily Mail
សារ៉ាន ទីងី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner