កូរ៉េខាងត្បូងនឹងលែងតម្រូវឲ្យអ្នកដំណើរពីក្រៅចូលប្រទេសធ្វើចត្តាឡីស័ក ទោះជាមិនបានចាក់វ៉ាក់សាំងក្តី
សេអ៊ូល៖ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង Han Duck-soo នៅថ្ងៃទី៣ ខែមិថុនាបានប្រកាសថា ប្រទេសរបស់លោកនឹងលុបចោល វិធាន ការ ធ្វើចត្តាឡីស័ក សម្រាប់ការមកដល់របស់ជនបរទេសដែល មិន បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ចាប់ពីថ្ងៃទី៨ ខែមិថុនាខាងមុខ នេះតទៅ ហើយក៏ចាប់ផ្តើមលុបចោលបទបញ្ញត្តិ អាកាសចរណ៍ដែលបានដាក់សម្រាប់ជើងហោះហើរអន្តរជាតិផងដែរ។
ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលកូរ៉េខាងត្បូង នឹងរក្សា តម្រូវការការធ្វើតេស្ត PCR ជាមួយលទ្ធផលអវិជ្ជមាន មុនពេល ចូលមកកាន់ប្រទេសនេះ និងការធ្វើតេស្ត PCR ជាមួយលទ្ធផល អវិជ្ជមាន ក្នុងរយៈពេល ៧២ម៉ោង បន្ទាប់ពីការចូលមក ដល់ផង ដែរ។
លោក Han បានគូសបញ្ជាក់ប្រាប់កិច្ចប្រជុំឆ្លើយតប ជំងឺឆ្លង រាតត្បាត ថា «ខណៈពេលមានតម្រូវការឱ្យធ្វើចត្តាឡីស័ករយៈពេល ៧ថ្ងៃសម្រាប់ការមកដល់ របស់ជនបរទេសដែលមិនបាន ទទួលការ ចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 រហូតមកដល់ពេលនេះ តម្រូវការបែបនេះ នឹងត្រូវបានលុបចោលចាប់ពី ថ្ងៃទី៨ ខែមិថុនាខាង មុខនេះតទៅ ដោយមិនគិតពីស្ថានភាពនៃការ ចាក់វ៉ាក់សាំងរបស់ពួកគេឡើយ»៕
ប្រែសម្រួល៖ សារ៉ាត