មន្ទីរពេទ្យព្រះអង្គ ឌួង នាអតីតកាល និងបច្ចុប្បន្ន

មន្ទីរពេទ្យព្រះអង្គឌួង ជាមន្ទីរពេទ្យដ៏ចំណាស់ជាងគេមួយនៅប្រទេសកម្ពុជា។ នៅមុនឆ្នាំ១៩៧៥ មន្ទីរពេទ្យ ព្រះអង្គឌួង បានក្លាយជាមន្ទីរពេទ្យសម្រាប់ព្យាបាលជំងឺភ្នែក ច្រមុះ បំពង់ក មាត់ និងធ្មេញ ដូចបច្ចុប្បន្ននេះដែរ។ ក្រោយរំដោះ ៧ មករា ១៩៧៩ អតីតមន្ទីរពេទ្យព្រះអង្គឌួង ត្រូវបានបងើ្កតជាពេទ្យសេដ្ឋកិច្ច និងជីវភាព សម្រាប់ទទួលព្យាបាលអ្នកមានបញ្ហាមាត់ធ្មេញ និងជំងឺផ្សេងៗ ដែលបន្សល់ពីរបបយង់ឃ្នង ប៉ុល ពត ដែលបានដួលរលំទៅថ្មីៗ។

បច្ចុប្បន្ន ផ្លែផ្កានៃសន្តិភាពបានធ្វើឱ្យអគារពេទ្យព្រះអង្គឌួងថ្មីលេចជារូបរាងឡើង ជំនួសឱ្យសំណង់អគារចាស់ៗមួយចំនួន ដែលបានរុះរើចេញ ជាមួយនឹងការបំពាក់សម្ភារទំនើបបំផុត និងចាំបាច់នានា ដើម្បីពិនិត្យព្យាបាល និងវះកាត់ ធ្វើយ៉ាងណាបង្កើនគុណភាពសេវាកម្មក្នុងមន្ទីពេទ្យព្រះអង្គឌួងឱ្យល្អប្រសើរថែមទៀត៕

#សច្ចធម៌ប្រវត្ដិសាស្រ្ដ #អតីតកាល #បច្ចុប្បន្ន #រាជធានីភ្នំពេញ #ព្រះរាជណាចក្រកម្ពុជា #សន្តិភាព #មន្ទីរពេទ្យព្រះអង្គឌួង

Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ

Telegram Channel

លី ប៊ុនហេង - Ly Bunheng
លី ប៊ុនហេង - Ly Bunheng
លី ប៊ុនហេង ប្រធានផ្នែកផ្សព្វផ្សាយ នៃសច្ចធម៌ប្រវត្តិសាស្រ្ដ
ads banner
ads banner
ads banner