សម្ដេចតេជោ ហ៊ុន សែន៖ សន្និបាតវិសាមញ្ញរបស់ គណបក្សប្រជាជនកម្ពុជា នឹងប្តូរពេលវេលា ទៅធ្វើនៅថ្ងៃទី១៦-១៧ ខែកក្កដាវិញ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មានឱ្យដឹងថា គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល បានសម្រេចលើកពេលសន្និបាតវិសាមញ្ញរបស់ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានគ្រោងធ្វើឡើងពីថ្ងៃទី៩-១០ ខែកក្កដា នៅវិមាន៧មករានោះ ទៅធ្វើនៅថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះវិញ ។

សូមរំលឹកថា យោងតាម សេចក្តីជូនដំណឹងរបស់ ខុទ្ទកាល័យ នៃ គណៈកម្មាធិការ កណ្តាល នៅ ថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០២២ បានឱ្យដឹងថា គណៈអចិន្ត្រៃយ៍ គណៈកម្មាធិកា រ កណ្តាល បានសម្រេច កោះប្រជុំ សន្និបាត គណៈកម្មាធិការ កណ្ដាល វិសាមញ្ញ របស់គណបក្ស នៅ ថ្ងៃ សៅរ៍ និង អាទិត្យ ទី ០៩ និង ទី ១០ ខែកក្កដា ឆ្នាំ ២០២២ ( រយៈពេល ពីរ ថ្ងៃ ) នៅវិមាន ៧ មករា ។

សេចក្តីជូនដំណឹង បាន បញ្ជាក់ថា ខុទ្ទកាល័យ នៃ គណៈកម្មាធិការ កណ្តាល សូម គោរព ជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ ជា សមាជិក សមាជិកា គណៈកម្មាធិកា រ កណ្ដាល ទាំងអស់ មេត្តា ជ្រាបថា គណៈអចិន្ត្រៃយ៍ គណៈកម្មាធិកា រ កណ្តាល បានសម្រេច កោះប្រជុំ សន្និបាត គណៈកម្មាធិការ កណ្ដាល វិសាមញ្ញ របស់គណបក្ស នៅ ថ្ងៃ សៅរ៍ និង អាទិត្យ ទី ០៩ និង ទី ១០ ខែកក្កដា ឆ្នាំ ២០២២ ( រយៈពេល ពីរ ថ្ងៃ ) នៅវិមាន ៧ មករា ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner