ធនាគារកណ្តាលឡាវរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ ដើម្បីទប់ស្កាត់អតិផរណា

វៀងចន្ទ៖ ធនាគារកណ្តាលឡាវ ដែលហៅកាត់ថា (BOL) បានធ្វើការផ្លាស់ប្តូរកម្រិតតម្រូវការបម្រុងរបស់ខ្លួន និងអត្រាការប្រាក់មូលដ្ឋាន ដូចដែលបានប្រកាសដោយអភិបាលធនាគារ។

ការផ្លាស់ប្តូរខាងលើនេះ មានគោលបំណងកាត់បន្ថយបរិមាណទឹកប្រាក់ក្នុងការចរាចរ និងទប់ស្កាត់អត្រាអតិផរណាដែលកំពុងកើនឡើង ដែលត្រូវបានកត់ត្រាក្នុង ៩.៩ភាគរយនៅខែមេសាកន្លងទៅ។ នេះបើតាមការចុះផ្សាយរបស់កាសែតឡាវ វៀងចន្ទ ថាមស៍ (Vientiane Times) នៅថ្ងៃអង្គារសប្តាហ៍នេះ។

ទេសាភិបាលធនាគារកណ្តាលឡាវ លោក សូណៃ ស៊ីតផាសាយ ថ្មីៗនេះបានចុះហត្ថលេខាលើសេចក្តីសម្រេចរបស់ធនាគារកណ្តាលឡាវ ដែលមានពីរទំព័រទាក់ទងនឹងការកែសម្រួលតម្រូវការបម្រុងរបស់ធនាគារ។ ស្ថិតក្រោមការសម្រេចចិត្តនេះ តម្រូវការបម្រុងនឹងកើនឡើងពី ៣ ភាគរយទៅ ៥ ភាគរយសម្រាប់ប្រាក់គីបរបស់ឡាវ ប៉ុន្តែនឹងនៅតែមានកម្រិត ៥ ភាគរយសម្រាប់រូបិយប័ណ្ណបរទេស។

ការសម្រេចចិត្តនេះដែរ មានគោលបំណងធានានូវសន្ទនីយភាពហិរញ្ញវត្ថុនៃប្រព័ន្ធធនាគារ និងកាត់បន្ថយហានិភ័យដែលអាចជះឥទ្ធិពលដល់វិស័យធនាគារ ខណៈពេលដែលមានការធ្វើនិយតកម្ម និងនិរន្តរភាពគុណភាពឥណទាន ដើម្បីឆ្លុះបញ្ចាំងពីការពិតនៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner