មូលដ្ឋានសមុទ្ររាមដែលកម្ពុជាកំពុងធ្វើទំនើបកម្មនេះ គឺនៅមានទំហំតូច កំពង់ផែមានទឹករាក់ អាចប្រើប្រាស់បានត្រឹមតែនាវាតូចៗ និងមធ្យម សម្រាប់ឱ្យកងទ័ពជើងទឹកកម្ពុជាបំពេញភារកិច្ចការពារជាតិក្នុងដែនអធិបតេយ្យរបស់ខ្លួនតែប៉ុណ្ណោះ

អត្ថបទដោយ៖
AMS OneMinute

មូលដ្ឋានសមុទ្ររាមដែលកម្ពុជាកំពុងធ្វើទំនើបកម្មនេះ គឺនៅមានទំហំតូច កំពង់ផែមានទឹករាក់ អាចប្រើប្រាស់បានត្រឹមតែនាវាតូចៗ និងមធ្យម សម្រាប់ឱ្យកងទ័ពជើងទឹកកម្ពុជាបំពេញភារកិច្ចការពារជាតិក្នុងដែនអធិបតេយ្យរបស់ខ្លួនតែប៉ុណ្ណោះ ពោលគឺមិនសម្រាប់បម្រើឱ្យផលប្រយោជន៍ផ្សេងៗណាដែលជាការគំរាមកំហែងដល់សន្តិសុខប្រទេសជិតខាង ឬនៅក្នុងតំបន់នោះឡើយ។

ការធ្វើទំនើបកម្មនេះក៏ដើម្បីជួយដល់ប្រជានេសាទកម្ពុជា ជួយដល់នាវាដឹកទំនិញក្នុងស្រុក និងបរទេសដែលចូលចតហើយមានការខូចខាត អាចមានលទ្ធភាពជួសជុលបានក្នុងកម្រិតតូច និងមធ្យម ព្រមទាំងដើម្បីចូលរួមនៅក្នុងប្រតិបត្តិការលម្ហសមុទ្រ ការពារសន្តិសុខ ស្ថេរភាព សណ្ដាប់ធ្នាប់ ការជួយសង្គ្រោះគ្រោះមហន្តរាយ អំពើភេវរកម្មហិង្សា ការជួញដូរអាវុធ គ្រឿងញៀនខុសច្បាប់ ទប់ស្កាត់រាល់បាតុភាពដែលអាចកើតឡើងក្នុងតំបន់-អន្តរជាតិ និងជំនួយមនុស្សធម៌ជាសកលតែប៉ុណ្ណោះ។

សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិកម្ពុជា

ads banner