លោកជំទាវ ឌិត នីតា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាថ្នាក់តំបន់ទី៣ សម្រាប់គ្រឹះស្ថានផ្តល់សេវាហិរញ្ញវត្ថុ របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា
បាត់ដំបង ៖ លោកជំទាវ ឌិត នីតា តំណាងក្រុមប្រឹក្សាភិបាល និងជាប្រធានគណៈកម្មាធិការអប់រំនិងមូលនិធិអភិវឌ្ឍន៍បុគ្គលិក បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាថ្នាក់តំបន់ទី៣ សម្រាប់គ្រឹះស្ថានផ្តល់សេវាហិរញ្ញវត្ថុ របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ។ពិធីនេះប្រារព្ធធ្វើនៅសណ្ឋាគារស្ទឹងសង្កែខេត្តបាត់ដំបង នាថ្ងៃពុធទី៨ ខែមិថុនា ឆ្នាំ២០២២ ។
សូមជម្រាបជូនថា អង្គសិក្ខាសាលានេះមានគោលបំណងលើកកម្ពស់សេវាហិរញ្ញវត្ថុនៅកម្ពុជាប្រកបដោយប្រសិទ្ធភាព ចីរភាព ក្រមសីលធម៌ និងវិជ្ជាជីវៈ ដែលជាការរួមចំណែកទៅដល់ យុទ្ឋសាស្រ្តជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ ២០១៩-២០២៥ ដែលមានគោលបំណងសម្រេចបាននូវប្រព័ន្នហិរញ្ញវត្ថុមួយមានស្ថិរភាព ប្រសិទ្ឋភាព និងកម្មកម្មពិធីទីផ្សារហិរញ្ញវត្ថុ ប្រកបដោយបរិយាបន្ន ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការសេវាហិរញ្ញវត្ថុក្នុងប្រទេស គាំទ្រដល់ចីរភាពនៃកំណើនសេដ្ឋកិច្ច បង្កើនប្រាក់ចំណូលដល់ប្រជាជន និងកាត់បន្ថយភាពក្រីក្រផងដែរ ៕ ដោយ :គ្រី សម្បត្តិ


