ជំងឺអុតស្វា កើនដល់ជាងមួយពាន់ករណីហើយ នៅជុំវិញពិភពលោក
អន្តរជាតិ៖ អង្គការសុខភាពពិភពលោក WHO បានឱ្យដឹងថា ករណី ឆ្លងជំងឺអុតស្វា (monkeypox) ច្រើនជាង ១.០០០ករណីហើយ ត្រូវ បាន រាយការណ៍នៅតាមប្រទេស ក្រៅតំបន់អាហ្រ្វិក ជាទីដែលជំងឺមួយ នេះឆ្លងរាលដាលជាទូទៅ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានខ្លីនៅថ្ងៃពុធសប្ដាហ៍នេះ ប្រមុខ អង្គការសុខភាពពិភពលោក(WHO) លោក តេដ្រូស អាដាណម ហ្គេប្រេយ៉េស៊ូស (Tedros Adhanom Ghebreyesus) បាន បញ្ជាក់ថាករណីឆ្លងជំងឺអុតស្វា ត្រូវបានរាយការណ៍នៅតាមប្រទេស ដែលមិនធ្លាប់រកឃើញជំងឺនេះក៏ពិតមែន តែមកទល់នឹងពេលនេះ ជំងឺឆ្លងមួយនេះនៅតែស្ថិតនៅក្រោមការគ្រប់គ្រង និងអាចបង្ការ បានតាមរយៈការរក្សាអនាម័យជាប្រចាំ។
លោកបន្ថែមថាមានប្រទេសចំនួន ២៩ បានរាយការណ៍ពីករណី ឆ្លង ជំងឺអុតស្វា ចាប់តាំងពីខែឧសភាមក តែមិនមានសេចក្ដីរាយការណ៍ ពីអ្នកស្លាប់ដោយសារជំងឺនេះទេ។
គួរបញ្ជាក់ថា បើតាមប្រមុខអង្គការ WHO ករណីជំងឺអុតស្វាច្រើនជាង ១.៤០០ករណី ត្រូវបានរាយការណ៍នៅក្នុងតំបន់អាហ្វ្រិកក្នុងឆ្នាំ២០២២ នេះ ក្នុងនោះមាន ៦៦នាក់បានស្លាប់៕
ប្រែសម្រួល៖ សារ៉ាត



