Camsoc ជំរុញឲ្យគណកម្មការជំនាញទាំងអស់ សម្រេចផែនការរបស់ខ្លួនឲ្ររួចត្រឹមចុងឆ្នាំ២០២២

គណៈអចិន្ត្រៃនៃគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន បានរៀបចំកិច្ចប្រជុំជាមួយគណៈកម្មការជំនាញរបស់ខ្លួន នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ ដើម្បីតាមដានត្រួតពិនិត្យលើវឌ្ឍនភាពការងារ ត្រៀមរៀបចំទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC គូសបញ្ជាក់ថា ដោយសារក្នុងឆ្នាំ២០២២ គឺជាឆ្នាំដំណើរការ ស៊ីហ្គេម ២០២៣ ដូច្នេះនេះជាពេលវេលាដ៏សំខាន់ ក្នុងការតាមដានវាយតម្លៃលើគ្រប់ផែនការសកម្មភាពការងារទាំងអស់ ។ ថ្ងៃនេះ ឯកឧត្តម ថោង ខុន បានពិនិត្យមើលលើវឌ្ឍនភាពការងារត្រៀមលើគណៈកម្មការជំនាញទាំង១៤របស់ខ្លួន បូករួមទាំងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជានូវអ្វីដែលបានធ្វើរួចហើយៗជាពិសេសគឺបញ្ហាប្រឈមនានា ដើម្បីបន្តដោះស្រាយឲ្យបានកាន់តែប្រសើរ។

ឯកឧត្តម អគ្គលេខាធិការ បានគូបញ្ជាក់ថា តាមអនុសាសន៍ ឯកឧត្តម បណ្ឌិត ថោង ខុន អនុប្រធានគណៈអចិន្ត្រៃយ៍ បានដាក់ចេញនូវផែនការ គឺធ្វើយ៉ាងណានូវចុងឆ្នាំ២០២២ខាងមុខនេះ អ្វីៗទាំងអស់ត្រូវសម្រេចរួចរាល់ទាំងអស់ ហើយចាប់ពីឆ្នាំ២០២៣ទៅត្រៀមរៀបចំព្រឹត្តិការណ៍តែម្តង។ ដូច្នេះចាប់ពីឆ្នាំ២០២៣តទៅ គឺយើងត្រៀមលក្ខណៈរៀបចំការប្រកួត ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣តែម្តង។ ជារួម បញ្ហាប្រឈមធំជាងគេ គឺការរង់ចាំនូវលទ្ធភាពនៃការផ្គត់ផ្គង់គម្រោងថវិកា ប្រចាំឆ្នាំ២០២២ សម្រាប់ប្រគល់ជូនដល់គណៈកម្មការជំនាញនីមួយៗ»។ ឯកឧត្តម វ៉ាត់ ចំរើន បានបន្ថែម។

ឯកឧត្តមអគ្គលេខាធិការបន្ថែមទៀតថា ការចំណាយ គឺផ្តោតសំខាន់ទៅលើគោលការណ៍ចំនួន២សំខាន់ៗ គឺ ការសន្សំសំចៃ និងការផ្គត់ផ្គង់របស់ក្រុមហ៊ុន ដែលមានលទ្ធភាពហើយត្រូវចាប់ផ្តើមដំណើរការ ក្នុងការរៀបចំជាមុន ហើយនឹងទូទាត់តាមក្រោយ ដែលនេះជាវិធានការមួយដ៏ល្អ ដើម្បីពន្លឿនផែនការឲ្យទាន់ពេលវេលា ពោលគឺមិនទុកចោល ឬមិនត្រូវធ្វើឲ្យក្លាយជាឧបសគ្គនោះទេ។

គួរបញ្ជាក់ថា លទ្ធផលនៃកិច្ចប្រជុំនៅថ្ងៃនេះ ឯកឧត្តមបណ្ឌិត ថោង ខុន រួមទាំងអង្គប្រជុំទាំងមូលទទួលបាននូវភាពកក់ក្តៅ ដោយសារតែគណៈកម្មការជំនាញនីមួយៗបានបង្ហាញនូវផែនការច្បាស់លាស់ ហើយដំណើរការវឌ្ឍនភាព នៃគណៈកម្មការជំនាញទាំងនោះមានលក្ខណៈវិជ្ជមានល្អណាស់ ក្នុងដំណើរត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ ។ ក្តីកង្វល់នានា ត្រូវបានដោះស្រាយបានមួយចំនួនធំជាបន្តបន្ទាប់ រាប់បញ្ជូលទាំងក្តីកង្វល់នៃគម្រោងផែនការហូបចុក ស្នាក់នៅ និងការសាងសង់ភូមិកីឡាជាដើម។ ដូច្នេះចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ២០២២ នឹងចាប់ផ្តើមអនុវត្តផែនការទាំងអស់ឲ្យបានរួចរាល់» ៕ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner