គ.ជ.ប នឹងទទួលយកសម្ភារៈ និងឯកសារ បម្រើឱ្យកិច្ចប្រតិបត្តិការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅចន្លោះពីថ្ងៃទី១០-១៤ ខែមិថុនា

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងធ្វើការទទួលសម្ភារៈ និងឯកសារដែលបម្រើឱ្យប្រតិបត្តិការបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងបញ្ជូនមកពីគណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត (គធ.ខប) ទាំង២៥ រាជធានី ខេត្ត នៅចន្លោះថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ។

បើតាមសេចក្តីជូនដំណឹងរបស់គ.ជ.បចេញសេចក្តីប្រកាសនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា សម្រាប់ពេលវេលា ដែលនឹងទទួលយកសម្ភាៈ និងឯកសារទាំងនេះ គឺនៅវេលា ៩ព្រឹក នៅទីស្តីការ គ.ជ.ប (បរិវេណក្រុមហ៊ុន គ្រីនឌ្រេដ ផ្លូវជាតិលេខ៥ សង្កាត់ទីគីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ៕ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner