អនុរដ្ឋលេខាធិការក្រសួងអប់រំទទួលសម្ភារសិក្សា ពីអង្គការ We Love You International

ភ្នំពេញ ៖ អង្គការ We Love You International បានប្រគល់សម្ភារសិក្សាមួយចំនួន ជូនដល់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីរួមចំណែកក្នុងការលើកកម្ពស់សេវាអប់រំ ប្រកបដោយសមធម៌ ជាពិសេសសិស្សានុសិស្សនៅជនបទ អាចទទួលបានការអប់រំ ប្រកបដោយគុណភាព ដូចសិស្សានុសិស្សនៅទីក្រុងនាថ្ងៃទី០៩ខែមិថុនាឆ្នាំ ២០២២ នៅអគ្គនាយកដ្ឋានកីឡា ។

ពិធីប្រគល់-ទទួលនេះបានប្រព្រឹត្តទៅក្រោមវត្តមានឯកឧត្ដម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក Kim Sung Jin ប្រធានអង្គការ We Love You International ប្រចាំកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តម ប៊ូ ជុំសេរី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះអង្គការ We Love You International ដែលមានលោកស្រី Zang Gil-Jah ជាប្រធាន ដែលបានអនុវត្តសកម្មភាពជួយដល់វិស័យអប់រំ យុវជន និងកីឡា ជារឿយៗកន្លងមក។

គួររំឭកផងដែរថា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ អង្គការ We Love You International បានឧបត្ថម្ភម៉ាស់ចំនួន ៦០ ០០០ ជូនដល់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីចូលរួមចំណែកទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner