ចិន៖ សហរដ្ឋអាមេរិក គួរតែកែតម្រូវទង្វើខុសឆ្គងរបស់ខ្លួន ក្នុងការលក់អាវុធទៅឱ្យតៃវ៉ាន់
ប៉េកាំង ៖ អ្នកនាំពាក្យចិន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា សហរដ្ឋអាមេរិកគួរតែកែតម្រូវនូវទង្វើខុសឆ្គងរបស់ខ្លួន ក្នុងការលក់អាវុធទៅឱ្យតៃវ៉ាន់ ហើយឈប់លេងជាមួយភ្លើងនៅពេលនិយាយអំពីបញ្ហាទាក់ទងនឹងដីកោះមួយនេះ។
អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់ នៃក្រុមប្រឹក្សារដ្ឋចិនលោក Ma Xiaoguang បានធ្វើការកត់សម្គាល់បែបនេះ ដើម្បីឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក បានអនុម័តការលក់គ្រឿងបន្លាស់សម្រាប់នាវាចម្បាំងទៅឲ្យកោះតៃវ៉ាន់ ក្នុងទំហំទឹកប្រាក់១២០លានដុល្លារ ដើម្បីជួយតៃវ៉ាន់ក្នុងការថែទាំនាវាចម្បាំងរបស់ខ្លួន ដែលក្រសួងការពារជាតិតៃវ៉ាន់បានអះអាងថា នឹងជួយធានាបាននូវការត្រៀមខ្លួនប្រយុទ្ធ។
លោក Ma Xiaoguang បានសង្កត់ធ្ងន់ថា ការលក់អាវុធទៅឱ្យកោះតៃវ៉ាន់របស់ប្រទេសចិន បានរំលោភយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ ហើយក៏រវាងចិន និងសហរដ្ឋអាមេរិកផងដែរ ដែលបានសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃទី១៧ ខែសីហាកន្លងទៅ។
បន្ថែមលើនេះ លោក Ma បានព្រមានទៀតថា ការប៉ុនប៉ងរបស់អាជ្ញាធរគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យក្នុងការប្រើកម្លាំង ដើម្បីទប់ទល់នឹងការបង្រួបបង្រួមជាតិឡើងវិញ នឹងរុញច្រានជនរួមជាតិតៃវ៉ាន់ឱ្យធ្លាក់ចូលទៅក្នុងទីជ្រៅនៃការឈឺចាប់៕ ប្រភព៖ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា



