ក្លឹបលីគទី២ របស់អង់គ្លេស ចាប់អារម្មណ៍ Gareth Bale

បើតាមការចុះផ្សាយរបស់ The Sun បានអោយដឹងថា ក្លឹបស្ថិតក្នុងក្របខណ្ឌ Championship ដែលជាលីគទី២ របស់អង់គ្លេសគឺ Cardiff City បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចង់បាន Gareth Bale ទៅលេងនៅទីនោះ ដោយពុំមានតម្លៃខ្លួន ។

ដោយមិនទាន់ឃើញក្លឹបធំណាមួយ បង្ហាញពីចំណាប់អារម្មណ៍ក្នុងការចង់បាន Bale ទើបក្លឹប Cardiff ដែលស្ថិតក្នុងប្រទេសវែលស្រាប់ បានបង្ហាញនូ វការចង់បានខែ្សប្រយុទ្ធវ័យ៣២ឆ្នាំរូបនេះ ។ ប៉ុន្ដែគិតមកទល់ពេលនេះ ភ្នាក់ងាររបស់ Bale ផ្ទាល់នៅមិនទាន់ពិភាក្សាជាមួយក្លឹបណាមួយឲ្យប្រាកដនោះទេ ដោយលោកនឹងបន្ដរង់ចាំក្លឹបធំល្មមណាមួយ និងការផ្ដល់នូវកុងត្រាសមស្របដើម្បីឲ្យ Bale បន្ដអាជីពរបស់គេ។

សូមបញ្ជាក់ថា Gareth Bale បានចាកចេញពី Real Madrid ដោយគ្មានតម្លៃខ្លួន ក្រោយចំណាយពេលវេលា ៩ឆ្នាំនៅទីនោះ និងបានជួយក្លឹបឈ្នះពានរង្វាន់ជាច្រើនដូចជា UEFA Champions League រហូតដល់ទៅ ៥ដង, La Liga ២ដង, Copa del Rey ១ដង, FIFA Club World Cup ៤ដង ផងដែរ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner