ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោនៅថ្ងៃទី១៣ មិថុនា ២០២២
បើទោះបីជំងឺកូវីដ១៩ បានរាតត្បាតនៅកម្ពុជា តែមិនបានបង្អាក់ការអប់រំរបស់កម្ពុជានោះឡើយ។ ទាំងថ្នាក់ដឹកនាំសាលា សាស្ត្រាចារ្យ និងសិស្ស បានប្រឹងប្រែងរួមគ្នាជម្នះការលំបាក ដើម្បីការអប់រំ
ការកែទម្រង់ដែលល្អប្រសើរ គឺផ្តើមចេញពីការបណ្តុះបណ្តាល។ គ្រប់ក្រសួង ស្ថាប័ន អាចដំណើរការបានល្អប្រសើរ គឺទាមទារចាំបាច់នូវធនធានមនុស្ស
វិធានការទាំងឡាយដែលរាជរដ្ឋាភិបាលដាក់ចេញប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ គឺដើម្បីប្រជាពលរដ្ឋ
អឺរ៉ុបផ្តល់សិទ្ធិអ្វីជាអាទិភាពមិនដឹងទេ តែកម្ពុជាផ្តល់អាទិភាពលើសិទ្ធិរស់រៀនមានជីវិត
ពលរដ្ឋជឿបក្សនយោបាយ ឬសាសនាណា សម្តេចមិនខ្វល់ទេ អ្វីដែលខ្វល់គឺការការពារអាយុជីវិតពួកគាត់
ភាពពុតត្បុត ទុច្ចរិត ពិសពុលរបស់ក្រុមប្រឆាំងលើនយោបាយវ៉ាក់សាំង ត្រូវបរាជ័យព្រោះតែសិល្បៈនៃការដោះស្រាយបញ្ហារបស់រាជរដ្ឋាភិបាល
នយោបាយទម្លាក់អំណាចទៅថ្នាក់ក្រោមជាតិ ជាការរួមចំណែកធ្វើឱ្យកម្ពុជាអាចគ្រប់គ្រង និងយកឈ្នះលើសមរភូមិកូវីដ១៩
សូមប្រជាពលរដ្ឋបន្តទៅទទួលវ៉ាក់សាំងដូសជំរុញប្រឆាំងកូវីដ១៩។ កុំថាឡើយដូសទី៥ ដូសទី២០ ក៏មិនយកលុយពីប្រជាពលរដ្ឋដែរ
ប្រកាសឱ្យប្រជាពលរដ្ឋរួមគ្នាទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចសកលកើតចេញពីជំងឺកូវីដ១៩ និងសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន
អំពាវនាវទប់ស្កាត់អតិផរណា ហើយជំរុញការប្រើប្រាស់ប្រាក់រៀល ដើម្បីទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចសកល។ វិបត្តិស្បៀង នឹងក្លាយទៅជាវិបត្តិសកលនាពេលខាងមុខ
នឹងមានការដំឡើងប្រាក់បៀវត្សរ៍មន្ត្រីរាជការនៅក្នុងឆ្នាំ២០២២នេះ។ អ្នកប្រាក់បៀវត្សរ៍តិចដំឡើងច្រើន អ្នកប្រាក់បៀវត្សរ៍ច្រើន ដំឡើងតិច
សម្តេចនឹងអញ្ជើញទៅអាមេរិកម្តងទៀត ចាប់ពីថ្ងៃទី២០-២៥ កញ្ញា ២០២២។ នឹងបន្តជួបសំណេះសំណាលពលរដ្ឋនៅអាមេរិក
សម្តេចអរគុណប្រជាពលរដ្ឋជាង ៨០% នៃអ្នកចុះឈ្មោះបោះឆ្នោត ដែលបានអញ្ជើញទៅបោះឆ្នោតកាលពីថ្ងៃទី៥ មិថុនា
ការបោះឆ្នោតរបស់ប្រជាជនជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតជ្រើសរើសយកសន្តិភាព និងការអភិវឌ្ឍ
ស្នើក្រុមអ្នកចោទពីការលួចសន្លឹកឆ្នោត ឱ្យចេញមកបង្រៀន និងបង្ហាញពីរបៀបលួច។ សួរទៅក្រុមអ្នកចោទពីការលួចសន្លឹកឆ្នោត ហ៊ានស្បថឱ្យរន្ទះបាញ់ ស្លាប់តៃហោងទេ?
ការបាត់បង់អាសនៈមួយចំនួនទៅក្រុមប្រឆាំង គ្រាន់តែជារឿងធម្មតានៃដំណើរការប្រជាធិបតេយ្យ
ការទទួលបានអាសនៈមេឃុំ/ចៅសង្កាត់ ជាង ៩០ភាគរយ ក្រុមប្រឹក្សាឃុំ/សង្កាត់ជាង ៨០ភាគរយ គឺគ្រប់គ្រាន់ហើយសម្រាប់គណបក្សប្រជាជនកម្ពុជា
សម្តេចមិនខ្វល់ក្រុមប្រឹក្សាឃុំ/សង្កាត់ មកពីបក្សនយោបាយណាមួយនោះទេ គឺត្រូវរួមគ្នាធ្វើការ។ អំពាវនាវកុំឱ្យដំណើរការបោះឆ្នោត ទៅជាការបែកបាក់ជាតិ
មន្ត្រីត្រូវក្រើនរំលឹកខ្លួនឯងឱ្យជាប់ជាប្រចាំថា ខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយពលរដ្ឋនោះទេ ហើយគោលដៅរបស់ខ្លួន គឺការបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់
ដើម្បីសម្រេចការងារមួយបានត្រូវឈរលើដំណាក់កាលចំនួន៣ រួមមាន៖ ការរៀបចំផែនការ ការអនុវត្តនិងការដោះស្រាយលើកត្តាចៃដន្យលេចឡើងពេលអនុវត្ត
មន្ត្រីល្អប្រឹងប្រែងដោះស្រាយបញ្ហា ឯមន្ត្រីមិនល្អចេះត្រឹមស្តីបន្ទោសឱ្យថ្នាក់ក្រោម និងរាយការណ៍
ក្រើនរំលឹកអភិបាលខេត្តជុំវិញបឹងទន្លេសាប ប្រឹងប្រែងដោះស្រាយការឆ្វៀលដីជូនពលរដ្ឋ កុំឱ្យប្រជាពលរដ្ឋថាបោក
ហាមផ្តាច់មិនឱ្យមានការកាប់ទន្ទ្រានបន្ថែមនូវដីព្រៃលិចទឹកបឹងទន្លេសាប
អ្នកស្នេហាជាតិ មិនស្ថិតលើការនិយាយនោះទេ តែស្ថិតលើសកម្មភាពជាក់ស្តែង
សម្តេច និងនាយករដ្ឋមន្ត្រីវៀតណាម នឹងអញ្ជើញប្រារព្ធខួប៤៥ឆ្នាំ នៃដំណើរតស៊ូរំដោះជាតិ នៅព្រំដែនកម្ពុជា-វៀតណាម នាថ្ងៃទី២០ មិថុនា