សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការដំឡើងបៀវត្ស និងត្រូវចាប់ផ្តើមនៅខែមករា ឆ្នាំ២០២៣
អត្ថបទដោយ៖
ឈឹម ទីណា
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការដំឡើងបៀវត្សជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ និងត្រូវចាប់ផ្តើម នៅខែមករា ឆ្នាំ២០២៣ ។ នេះបើតាមការបញ្ជាក់របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើទំព័រហ្វេសប៊ុកដូច្នេះថា៖ ម្សិលមិញខ្ញុំ បានប្រកាសអំពីការដំឡើងបៀវត្សជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ក្នុងភាពមិនច្បាស់លាស់ អំពីពេលវេលា ដែលបង្កឱយមានការភ័ន្តច្រឡំ ។
សម្ដេចថា ៖ ខ្ញុំសូមបញ្ជាក់ជូនថា ការដំឡើងបៀវត្ស និងត្រូវចាប់ផ្តើម នៅខែមករា ឆ្នាំ២០២៣ ៕ ដោយ វណ្ណលុក

ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។