លោក ប្រាយុទ្ធ ពិភាក្សាជាមួយប្រមុខការពារជាតិអាមេរិកលើបញ្ហាមីយ៉ាន់ម៉ា សមុទ្រចិនខាងត្បូង និងការពង្រឹងទំនាកទំនងទ្វេភាគី

បាងកក ៖ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ល្លយដ៍ អូស្ទីន បានជួបជាមួយនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា។ ក្នុងកំលុងកិច្ចប្រជុំ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើបញ្ហាសន្តិសុខក្នុងតំបន់ រួមទាំងមីយ៉ាន់ម៉ា និងសមុទ្រចិនខាងត្បូង ក៏ដូចជារបៀបពង្រឹងទំនាក់ទំនងទ្វេភាគី។

កិច្ចប្រជុំខាងលើនេះដែរ ត្រូវបានគេមើលឃើញថា ជាផ្នែកមួយនៃការប៉ុនប៉ងរបស់សហរដ្ឋអាមេរិក ដើម្បីបញ្ជាក់ពីសារៈសំខាន់ដែលខ្លួនយកចិត្តទុកដាក់នៅក្នុងតំបន់។ ជាមួយគ្នានេះ លោក អូស្ទីន បានបង្ហាញពីបំណងរបស់អាមេរិកក្នុងការគាំទ្រដល់ការធ្វើទំនើបកម្មកងកម្លាំងការពារជាតិថៃ។

ភាគីទាំងពីរក៏បានពិភាក្សាផងដែរ អំពីការបន្តធ្វើសមយុទ្ធយោធា Cobra Gold នៅឆ្នាំក្រោយក្នុងកម្រិតពេញលេញ។ សមយុទ្ធរួមគ្នានេះ ត្រូវបានកាត់បន្ថយក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដោយសារតែជំងឺរាតត្បាតកូវីដ១៩។ មុនពេលទៅបំពេញទស្សនកិច្ចនៅប្រទេសថៃ លោក អូស្ទីន បានចូលរួមវេទិកាសន្តិសុខ សាំងគ្រីឡា (Shangri-La Dialogue) នៅប្រទេសសិង្ហបុរី ដែលបានប្រមូលផ្តុំប្រមុខការពារជាតិនៃរដ្ឋអាស៊ីប៉ាស៊ីហ្វិក ក្នុងចំណោមប្រជាជនដទៃទៀត។

នៅទីនោះ លោកបានជួបជាមួយសមភាគីអាស៊ីអាគ្នេយ៍របស់ខ្លួន ហើយបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការធ្វើឱ្យមានទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយអាស៊ាន។ លោកក៏បានសម្តែងនូវចំណាប់អារម្មណ៍ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការដែនសមុទ្រជាមួយប្លុក ដោយមើលឃើញពីសកម្មភាពដែលកំពុងកើនឡើងរបស់ប្រទេសចិននៅសមុទ្រចិនខាងត្បូង។ ទីក្រុងប៉េកាំងបានរិះគន់ទីក្រុងវ៉ាស៊ីនតោន ដោយនិយាយថា ខ្លួនកំពុងព្យាយាមប្លន់ប្រទេសក្នុងតំបន់ ដើម្បីបង្កើតក្រុមផ្តាច់មុខ និងបង្កើតការប្រឈមមុខដាក់គ្នា៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner