អភិបាលខណ្ឌចំការមនបន្ទាប់ពីទទួលព័ត៌មានថា មានទីតាំងក្លិប បាល់ទះមួយកន្លែងលួចបង្កប់ ល្បែងស៊ីសងខុសច្បាប់ ក៏ដាក់កម្លាំង ចុះបង្ក្រាបភ្លាម

ភ្នំពេញ ៖ បន្ទាប់ពីទទួលបានឃើញសារព័ត៌មានក្នុងស្រុក បាន ចុះ ផ្សាយថា មានទីតាំងដីឡូត៍(ក្លឹបបាល់ទះ09) មួយកន្លែងមានលួច បង្កប់ល្បែងស៊ី សងខុសច្បាប់នៅវេលាម៉ោង៤ រសៀលថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ២០២២ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បាន បញ្ជា ដល់មន្ត្រីរបស់ លោកឱ្យ ឆ្មក់បង្ក្រាបទីតាំងខាងលើភ្លាមៗ ។

លោក យស យុទ្ធី អភិបាលរងខណ្ឌចំការមន លោកវរសេនីយ៍ទោ ផន អូន អធិការរងខណ្ឌចំការមន លោក ហាយ សិទ្ធី ប្រធានការិយាល័យ សេដ្ឋកិច្ច.លោក វរសេនីយត្រី ហុង ចាន់ថេង នាយប៉ុស្តិ៍នគរបាល រដ្ឋបាលបឹងត្របែក បានចុះដល់ទីតាំងដីឡូត៍(ក្លិបបាល់ទះ09) ផ្លូវ៤៧៤ ក្រុមទី២៧ ភូមិ៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន ។

ជាលទ្ធផលនៃការចុះបង្ក្រាប គឺពុំឃើញមានលេខបៀរ អាប៉ោង ជល់មាន់តាមអនឡាញដូចដែលខាងសារព័ត៌មានបានចុះផ្សាយនោះទេ។ ជាចុងក្រោយ អាជ្ញាធរខណ្ឌចំការមនបានឲ្យម្ចាស់ទីតាំងធ្វើកិច្ចសន្យា មិនឱ្យមានល្បែងស៊ីសងនោះទេ ៕ ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner