កូវីដ-១៩៖ ថៃបន្តឆ្លងថ្មីជាង ២ពាន់នាក់ និងស្លាប់មនុស្ស ១៧នាក់ទៀត

បាងកក ៖ សារព័ត៌មានថៃ Bangkok Post បានចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០២២នេះ ថា មានការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២,១៥៣ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ បើផ្អែកតាមក្រសួងសុខាភិបាលថៃ។

ក្រសួងថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ២,១៤៩ករណី ជាករណីឆ្លងក្នុងស្រុក និង ៤ករណីទៀត ជាករណីនាំចូលពីក្រៅប្រទេស។ ក្រៅពីការរកឃើញ ករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ១៧នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ២,៥១២នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ៤,៤៩២,៩១៣ករណី ក្នុងនោះមានអ្នកស្លាប់ ៣០,៤០៣នាក់ និងអ្នកជាសះស្បើយឡើងវិញគឺ ៤.៤៤លាននាក់ ៕ ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner