ក្រុមការងារសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប បាននាំយកអំណោយ និងថវិកា ប្រគល់ជូនបងប្អូនកងទ័ពជាង ១០០នាក់

សៀមរាប ៖ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ លោក សឹង្ហ សំរឹទ្ធិ អនុប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប តំណាងលោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប បានដឹកនាំក្រុមការងារ និងសប្បុរសជនមួយក្រុម ដើម្បីជួបសំណេះសំណាលសួរសុខទុក្ខជាមួយបងប្អូនកងទ័ពជាង ១០០នាក់ ប្រចាំការនៅត្រង់ចំណុចប្រាសាទតាមាន់ និងប្រសាទតាក្របី តាមបណ្តោយព្រំប្រទល់ខេត្តឧត្តរមានជ័យ និងប្រទេសថៃ ហើយក៏បានចែកជូនអំណោយសម្ភារៈ និងថវិកាមួយចំនួនផងដែរ ។

លោក សឹង្ហ សំរឹទ្ធិ មានប្រសាសន៍ថា សម្ភារៈ និងថវិកាទាំងនេះ គឺបានមកពីការចូលរួមរបស់សប្បុរសជន ដែលបានបរិច្ចាគធនធានថវិកាផ្ទាល់ខ្លួន ដើម្បីចូលរួមគ្នាក្នុងការកាត់បន្ថយការខ្វះខាតរបស់បងប្អូនកងទ័ពដែលបានឈរជើងនៅតាមបណ្តោយព្រំប្រទល់រវាងខ្មែរថៃសម្រាប់ប្រើប្រាស់ទៅតាមតម្រូវការចាំបាច់ប្រចាំថ្ងៃ។

លោក បន្តទៀតថា នៅក្នុងបរិបទជំងឺកូវីដ-១៩នេះ សូមអំពាវនាវដល់បងប្អូនកងកម្លាំង ដែលបានឈរជើងនៅតាមបណ្តោយព្រំប្រទល់រវាងខ្មែរថៃទាំងអស់ មេត្តាយកចិត្តទុកដាក់ឲ្យបានខ្ពស់បន្ថែមទៀត ក្នុងការធ្វើអនាម័យជាប្រចាំថ្ងៃ ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារយើង ក៏ដូចជាសង្គមជាតិទាំងមូលផងដែរ។ ជាពិសេសវិធានការរបស់រាជរដ្ឋាភិបាល គឺ៣.កុំ និង ៣.ការពារ ដើម្បីរួមគ្នាការពារទប់ស្កាត់កុំឱ្យមេរោគដ៏សាហាវនេះ រីករាលដាលបន្តទៀត ។

គួររំលឹកថា ចំពោះក្រុមការងារសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប ដែលជាសកម្មភាពមនុស្សធម៌បានចុះជួយនៅតាមបណ្តាស្រុកនានាក្នុងខេត្ត និងក្រៅខេត្តជារឿយៗ ជាក់ស្តែងនៅព្រំប្រទល់រវាងកម្ពុជាថៃត្រង់ចំណុចប្រាសាទតាមាន់ និងប្រសាទតាក្របី ស្ថិតនៅឃុំអំពិល ស្រុកសំរោង ខេត្តឧត្តរមានជ័យនេះ គឺជាលើកទី៣ហើយ ក្នុងសកម្មភាពទី១ អំណោយ រួម មាន ម៉ាសុីនព្រីនពណ៌ (0១គ្រឿង) សូឡាសាកអាគុយបំភ្លឺផ្លូវមួយឈុត អស់ថវិការសរុបចំនួន ៦០០ដុល្លារ ( ប្រាំមួយរយដុល្លារអាមេរិចគត់) ។

សកម្មភាពទី២ សម្ភារៈរួមមាន ម៉ាស៊ីនព្រីនធឺរកូល័រ ០១គ្រឿង កំព្យូទ័រឡេបថប ០១គ្រឿង និងអាយកូមកាន់ដៃចល័ត ១៣គ្រឿង ផ្ទាំងសូឡា អាគុយ និងសម្ភារៈសាកវិទ្យុ ០២ឈុតធំ ឧបត្ថម្ភថវិកាផ្ទាល់បន្ថែមចំនួន ១៦២ដុល្លារអាមេរិក សម្រាប់កសាងសាលប្រជុំ ចំណាយថវិកាសរុបរួមមានចំនួន ២០០៥ដុល្លារអាមេរិក និងប្រាក់រៀល ១,៥២៦,០០០រៀល ។

សកម្មភាពទី៣ ១. គ១ វរៈ១ ការពារព្រំដែនតំបន់ប្រាសាទតាក្របី ឧបត្ថម្ភស៊ីម៉ង់ ១តោន ថវិកាជួសជុលផ្លូវបេតុង ១លាន ៥០ម៉ឺនរៀល និងឧបត្ថម្ភដល់កងកំលាំងការពារព្រំដែន ១៣៩នាក់ ចំណាយថវិកាសរុបចំនួន ២៧៩៥ដុល្លាអាមេរិកផងដែរ ៕ ដោយ ស៊ាន សុផាត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner