រដ្ឋលេខាធិការក្រសួងអប់រំអញ្ជើញសម្ពោធ ដាក់ ឱ្យ ប្រើប្រាស់ ជា ផ្លូវការ បង្គន់ អនាម័យ និង បរិក្ខារ លាង សម្អាត ដៃ សាលា បឋម សិក្សា គោក បញ្ជាន់
ភ្នំពេញ៖ ក្រសួង អប់រំ យុវជន និង កីឡា តាមរយៈ នាយកដ្ឋាន សុខភាព សិក្សា បាន សហការ សម្របសម្រួល ជា មួយ មន្ទីរ អប់រំ យុវជន និង កីឡា រាជធានី ភ្នំពេញ ក្រោម ការ គាំទ្រ របស់ អង្គការ ភ្លែន អន្តរជាតិ កម្ពុជា នៅក្នុងឆ្នាំ២០២២នេះ បាន ជួយ សាងសង់ បង្គន់ អនាម័យ ចំនួន ៤ខ្នង ក្នុង រាជធានី ភ្នំពេញ និង ឧបករណ៍ លាង សម្អាត ដៃ ដោយ ប្រើ ឈ្នាន់ ជើង ចំនួន ២៣៧ សម្រាប់ ជូន ដល់ ខេត្ត និង រាជធានី ភ្នំពេញ ចំនួន ៥។
ដែល ការ កសាង បង្គន់ អនាម័យ និង បរិក្ខា លាង សម្អាត ដៃ ដើម្បី ជួយ ជំរុញ បន្ថែម ទៀត សម្រាប់ ចូលរួម កាត់ បន្ថយ អត្រា ឆ្លង ជំងឺ ផ្សេងៗ កាត់ បន្ថយ អត្រា មរណ ភាព របស់ កុមារ ការ បោះបង់ ការសិក្សា និង ជា ពិសេស ក្នុង បរិបទ ប្រទេស យើង ក៏ ដូច ជា ពិភព លោក ទាំង មូល ដែល កំពុង ប្រឈម មុខ នឹង ជំងឺកូវីដ១៩ ដែល តម្រូវ ឱ្យ យើង រស់ នៅ ធម្មតា តាម គន្លង ថ្មី គឺ ពាក់ ម៉ាស់ វាស់ កម្ដៅ រក្សា គម្លាត និង លាង សម្អាត ដៃ ឱ្យ បាន ញឹកញាប់ ជា មួយ សាប៊ូ អាល់កុល ឬ ជែល លាង សម្អាត ដៃ។
ពិធីសម្ពោធ ដាក់ឱ្យ ប្រើប្រាស់ ជាផ្លូវការ បង្គន់អនាម័យនិងបរិក្ខាលាងសម្អាតដៃ ដែលប្រព្រឹត្ត ទៅ នៅ សាលាបឋមសិក្សាគោកបញ្ជាន់ ត្រូវ បាន រៀបចំ ឡើង ក្រោម វត្តមាន លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ ក្រសួង អប់រំ យុវជន និង កីឡា តំណាង អង្គការ ភ្លែន អន្តរ ជាតិ កម្ពុជា ថ្នាក់ ដឹក នាំ ក្រសួង អប់រំ តំណាង ស្ថាប័នជាតិ និង អន្តរជាតិ ព្រម ទាំង លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស ជា ច្រើន រូប ផង ដែរ។
ឆ្លៀត ក្នុង ឱកាស នេះ លោកជំទាវ បាន សម្ដែង នូវ អំណរ អរគុណ យ៉ាង ជ្រាលជ្រៅ ចំពោះ ឯក ឧត្ដម លោកជំទាវ លោក លោកស្រី តំណាង ស្ថាប័នជាតិ និង អន្តរជាតិ ដែល បាន ចូល រួម ក្នុង ពិធី នេះ ជា ពិសេស គឺ អង្គការ ភ្លែន អន្តរ ជាតិ កម្ពុជា ដែល បាន ជួយ ឧបត្ថម្ភ គាំទ្រ ក្នុង ដំណើរ ការ អនុវត្ត គម្រោង ក្នុង ការ កែ លម្អ សម្ភារៈ អនាម័យ កន្លង មក និង ពេលនេះ ហើយ លោកជំទាវ ក៏ សង្ឃឹម ថា អង្គការ ភ្លែន អន្តរ ជាតិ កម្ពុជា នឹង បន្ត ផ្តល់ ជំនួយ និង ការ គាំទ្រ ដល់ ក្រសួង អប់រំ យុវជន និង កីឡា បន្ត ទៀត ៕ ដោយ-រ៉ាវុធ




