អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់ ៥៤៤លាន៣១ម៉ឺននាក់ ក្នុងនោះស្លាប់ ៦លាន៣៤ម៉ឺននាក់ និងជាសះស្បើយ ៥១៩លាន៦១ម៉ឺននាក់
បរទេស ៖ គិតត្រឹមព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៥៤៤,៣១៣,០២៤នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៦,៣៤០,៧៣៦នាក់ និងជាសះស្បើយឡើងវិញ ៥១៩,៦១៦,២៨៥នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។
សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៨៨,០០៤,០៧៣នាក់ ស្លាប់ចំនួន ១,០៣៨,៣២៣នាក់ និងជាសះស្បើយចំនួន ៨៣,៨៦៩,៥១៦នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៤៣,៣១១,០៤៩នាក់ ស្លាប់ចំនួន ៥២៤,៨៥៥នាក់ និងជាសះស្បើយ ៤២,៦៩៩,៣៦៣នាក់។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ៣១,៧០៤,១៩៣នាក់ ស្លាប់ ៦៦៩,១០៩នាក់ និងជាសះស្បើយ ៣០,៣១០,៧៧២នាក់ ៕ ប្រភព៖ worldometers ប្រែសម្រួលដោយ៖ ឈឹម ទីណា



