ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោថ្លែងថ្ងៃទី២០ មិថុនា ២០២២
ប្រសិនបើខ្ញុំមិនធ្វើសកម្មភាព កាលពី៤៥ឆ្នាំមុន ប្រាកដណាស់ខ្ញុំពិតជាស្លាប់
បើគ្មាន២០ មិថុនា ១៩៧៧ ក៏គ្មាន១២ ឧសភា និង២ ធ្នូ ១៩៧៨ ដែរ
ទង្វើរបស់វៀតណាម ដោយចូលមកជួយរំដោះប្រជាជនកម្ពុជា កាលពី៤៥ឆ្នាំមុន ជារឿងត្រឹមត្រូវ ដោយកាត់ក្តីដោយតុលាការកូនកាត់ ដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិ
វៀតណាមបានដកកងទ័ពទាំងស្រុងពីកម្ពុជាតាំងពីថ្ងៃទី៣០ កញ្ញា ១៩៨៩ម្ល៉េះ គឺពីរឆ្នាំមុនកិច្ចព្រមព្រៀងទីក្រុងប៉ារីស
ប្រសិនបើខ្មែរចង់កាត់ដីឱ្យវៀតណាម នោះមិនមែនខិតខំចរចាបោះបង្គោលព្រំដែន រយៈពេល៤៣ឆ្នាំមកនេះឡើយ
ខ្ញុំគ្មានសិទ្ធិដើម្បីប្រគល់ដីឱ្យវៀតណាមសូម្បីមួយមីលីម៉ែត្រ ហើយក៏មិនចង់បានដីវៀតណាមសូម្បី១មីលីម៉ែត្រ សូមឱ្យតែដោះស្រាយត្រឹមត្រូវតាមផែនទីបារាំងទៅបានហើយ
គោលដៅរបស់សម្តេច គឺកែប្រែតំបន់ព្រំដែនកម្ពុជា-វៀតណាម ទៅជាតំបន់សន្តិភាព និងអភិវឌ្ឍន៍
ស្នើឱ្យបង្កលក្ខណៈងាយស្រួលដល់ប្រជាជនកម្ពុជា និងវៀតណាម ចូលទស្សនាទៅវិញទៅមកតំបន់ប្រវត្តិសាស្រ្ត X16 ដោយមិនចាំបាច់ប្រើប្រាស់លិខិតឆ្លងដែន
បាយមួយពេលដែលប្រជាជនវៀតណាមឱ្យសម្តេចទទួលទានពេលចូលទៅវៀតណាមកាលពី៤៥ឆ្នាំមុន មានតម្លៃជាងអង្កររាប់ម៉ឺនតោន ដែលកម្ពុជាមានពេលនេះ
ការអភិវឌ្ឍរបស់កម្ពុជា ពេលនេះមិនមែនជាសមិទ្ធផលផ្តាច់មុខរបស់សម្តេចនោះទេ
យើងបានឈ្នះសង្គ្រាម Delta Alpha និង Omicron ប៉ុន្តែមិនទាន់ឈ្នះទាំងស្រុងនូវសង្គ្រាមកូវីដ១៩ នៅឡើយទេ
ទោះបីជាកម្ពុជាត្រូវចាក់ដល់ដូសទី២០ ក៏រាជរដ្ឋាភិបាលមិនយកប្រាក់ពីប្រជាជនដែរ