យូនីសេហ្វផ្តល់ជំនួយបន្ទាន់ជួយកុមារ ១.៦លាននាក់ នៅបង់ក្លាដេស ជាប់គាំងព្រោះជំនន់ទឹកភ្លៀង

ដាក់កា ៖ មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) យូនីសេហ្វ បានឲ្យដឹង កាលពីថ្ងៃទី២០ មិថុនាថា មនុស្សបួនលាននាក់ រួមទាំងកុមារ ១.៦លាននាក់ ដែលជាប់គាំងដោយទឹកជំនន់ទឹកភ្លៀង នៅភាគឦសានប្រទេសបង់ក្លាដែស កំពុងត្រូវការជំនួយជាបន្ទាន់ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ អង្គការ UNICEF ថា ខ្លួនស្ថិតនៅលើមូលដ្ឋានដើម្បីការពារកុមារ និងផ្តល់ទឹកសង្គ្រោះបន្ទាន់ និងការផ្គត់ផ្គង់សុខភាព ។

លោក Sheldon Yett តំណាងអង្គការ UNICEF ប្រចាំប្រទេសបង់ក្លាដែស បាននិយាយថា “កុមារត្រូវការទឹកផឹកដែលមានសុវត្ថិភាព នាពេលឥឡូវនេះ ។ លោកបាននិយាយថា UNICEF បានបញ្ជូនឧបករណ៍ចម្រោះទឹកស្អាត ដល់ ៨ម៉ឺនគ្រួសារ អាចប្រើក្នុងរយៈពេលមួយសប្តាហ៍ ។

អង្គការយូនីសេហ្វ បាននិយាយថា ខ្លួនកំពុងធ្វើការដើម្បីគាំទ្របន្ថែមទៀតដល់រដ្ឋាភិបាលនៃការឆ្លើយតបគ្រាអាសន្នរបស់ប្រទេសបង់ក្លាដែស ជាមួយនឹងថ្នាំបន្សុតទឹករាប់លាន ធុងទឹក ឧបករណ៍អនាម័យរាប់ពាន់សម្រាប់ស្ត្រី និងក្មេងស្រីជំទង់។

អង្គការយូនីសេហ្វ បាននិយាយថា ខ្លួនក៏កំពុងរៀបចំការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់សម្រាប់មណ្ឌលសុខភាពក្នុងស្រុកផងដែរ។
យូនីសេហ្វ កំពុងស្វែងរកជាបន្ទាន់ នូវថវិកាចំនួន ២.៥ លានដុល្លារអាមេរិក សម្រាប់ការឆ្លើយតបគ្រាអាសន្ន ដោយសារវាផ្តល់ការផ្គត់ផ្គង់ និងសេវាសង្គ្រោះជីវិតដល់កុមារ និងគ្រួសារដែលរងផលប៉ះពាល់ដោយទឹកជំនន់នេះ ៕ ប្រែសម្រួល ៖ សារ៉ាត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner