ឆ្លងចរន្តអគ្គិសនីឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង បណ្ដាលឱ្យរងការខូចខាតអស់ទាំងស្រុង

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់អគ្គិភ័យមួយ ឆ្លងចរន្តអគ្គិសនីឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង បណ្ដាលឱ្យរងការខូចខាតអស់ទាំងស្រុង តែមិនបណ្តាលឱ្យមនុស្សរងរបួសក្នុងគ្រោះថ្នាក់នោះទេ។ ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ១០ និង៣០នាទីព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ស្ថិយនៅតាមណ្តោយផ្លូវបេតុង នៅភូមិស្វាយប៉ាក ក្រុម០៥ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ម្ចាស់ផ្ទះ ទី១.មានឈ្មោះ ប្រាក់ ចាន់ ភេទ ប្រុស អាយុ ៦៤ឆ្នាំ មុខរបរ សន្តិសុខ។ ម្ចាស់ផ្ទះ ទី២.មានឈ្មោះ ជុំ សុខា ភេទប្រុស អាយុ ៦១ឆ្នាំ មុខរបរ ជាងផ្សារដែក។ ម្ចាស់ផ្ទះ ទី៣.មានឈ្មោះ ប៊ុន ចាន់សុធី ភេទប្រុស អាយុ ៦០ឆ្នាំ មុខរបរ មន្ត្រីចូលនិវត្ត។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅជិតកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេឃើញមានអណ្ដាតភ្លើង និងផ្សែងហ៊ុយយ៉ាងខ្មួលខ្មាញ់ចេញពីក្នុងផ្ទះ ទើបបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ អ្នករស់នៅជិតខាងបានរត់ចេញ រួចបានស្រែកឆោឡោ ដើម្បីឱ្យនាំគ្នាជួយបាញ់ទឹកពន្លត់ និងបានរាយការណ៍ទៅខាងសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ទីតាំងកើតហេតុភ្លាមៗតែម្តង។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗ សមត្ថកិច្ចមូលដ្ឋាន បានធ្វើការទាក់ទង់ទៅខាងនគរបាលការិយាល័យជំនាញបង្ការ និងពន្លត់អគ្គិភ័យ ដើម្បីឱ្យចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ចុះមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់។

សមត្ថកិច្ចនំនាញ បានឱ្យដឹងថា ក្នុងករណីគ្រោះថ្នាក់អគ្គិភ័យនេះ គឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ទើបបង្កជាអណ្តាត់ភ្លើងឆាប់ឆេះផ្ទះ ជាប្រភេទសំណង់ ឈើប្រក់ស័ង្កសី ទំហំ (៨ម៉ែត្រ គុណ ២៥ម៉ែត្រ) ឆេះខូចខាតសម្ភារៈ ឆេះផ្ទះទី១ ទំហំ (៨ម៉ែត្រ គុណ ២៥ម៉ែត្រ) ផ្ទះទី២ ទំហំ (១០ម៉ែត្រ គុណ ២៥ម៉ែត្រ) និងផ្ទះទី៣ ទំហំ (១០ម៉ែត្រ គុណ ១០ម៉ែត្រ) រួមទាំងសម្ភារអស់ទាំងស្រុង។ តែក្នុងករណីគ្រោះអគ្គិភ័យនេះ មិនបណ្ដាលឱ្យមានមនុស្សរងរបួស ឬក៏គ្រោះថ្នាក់នោះទេ។

សូមបញ្ជាក់ថា ក្នុងប្រតិបត្តិការជួយសង្គ្រោះនេះ សមត្ថកិច្ចជំនាយ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបចំនួន ១៣គ្រឿង ក្នុងនោះរថយន្តរបស់ការិយាល័យ អគ្គិភ័យ ចំនួន ១១គ្រឿង ប្រើប្រាស់ទឹកអស់ ១១ឡានស្មើនិង ៤៤ម៉ែត្រគូប រថយន្តក្រសួងមហាផ្ទៃចំនួន ១គ្រឿង មិនបានប្រេីប្រាស់ទឹក និងរថយន្តសាលាខណ្ឌឫស្សីកែវ ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើរនិង ៤ម៉ែត្រគូប ដោយប្រើប្រាសរយៈពេល៣០នាទី ដើម្បីធ្វើការបានបាញ់ពន្លត់ឱ្យរលត់ទៅវិញជាស្ថាពរ៕ ដោយ ៖ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner