សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់គោលដៅជាយុទ្ធសាស្រ្ត គឺអភិវឌ្ឍប្រព័ន្ធអប់រំប្រកបដោយគុណភាពដោយផ្តោតសំខាន់លើវិទ្យាសាស្រ្តបច្ចេកវិទ្យា និងសម្រាប់ទីផ្សារការងារ

ខេត្តបាត់ដំបង ៖ សម្ដេចក្រឡាហហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់គោលដៅជាយុទ្ធសាស្រ្ត គឺអភិវឌ្ឍប្រព័ន្ធអប់រំប្រកបដោយគុណភាពដោយផ្តោតសំខាន់លើវិទ្យាសាស្រ្តបច្ចេកវិទ្យា និងសម្រាប់ទីផ្សារការងារ ។ សម្ដេចក្រឡាហោម ស ខេង បញ្ជាក់បែបនេះ ក្នុងឱកាដអញ្ជើញជាអធិបតីខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៃសកលវិទ្យា ល័យជាតិបាត់ដំបង ដែលបានប្រារព្ធធ្វើឡើងនៅថ្ងៃទី២១ខែ មិថុនា ឆ្នាំ២០២២ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

នៅក្នុងសន្ទកថាស្វាគមន៍និងរបាយការណ៍របស់ឯកឧត្តម សុខ ឃន សកលវិទ្យាធិកានៃសកលវិទ្យាល័យជាតិបាត់ដំបង បានជម្រាបជូនពីលទ្ធផលបណ្តុះបណ្តាលលើកម្មវិធិសិក្សាគ្រប់មុខជំនាញ ការអភិវឌ្ឍន៍សមត្ថភាពមន្រ្តី និងការអភិវឌ្ឍន៍ រីកចម្រើនឈានឡើងជាលំដាប់នូវហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងសកលវិទ្យាល័យជាតិបាត់ដំបង ដែលក្នុងនោះតាមរយៈ លទ្ធផលបូកសរុបការងារក្នុងសន្និបាតសម្រាប់ឆ្នាំ២០២១កន្លងទៅ សាកលវិទ្យាល័យ ជា តិបាត់ដំបង សម្រេចបាន លទ្ធផលប្រមាណ៨៧%នៃផែនការដែលបានគ្រោងទុក ជាក់ស្ដែងលទ្ធផលនិស្សិតចុះឈ្មោះចូលរៀននៅក្នុងឆ្នាំ សិក្សាកន្លងទៅ មានចំនួន២៩៨៦នាក់ នារីចំនួន១,៨៥២នាក់លើជំនាញចំនួន៣៦ ។

ម្យ៉ាងវិញទៀតចំពោះលទ្ធផល នៃការបណ្តុះបណ្តាល គិតចាប់ពីឆ្នាំ២០០៨មក មានអតីតនិស្សិតចំនួនជាង២០០០០នាក់ ជាធនធានសំខាន់ក្នុង ការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិក្នុងស្ថាប័នសាធារណៈនិងឯកជន ជាង៩០% ក្នុងវិស័យសំខាន់ៗ ដូចជា វិស័យអប់រំ សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ជីវចម្រុះ ទេសចរណ៍ ធនាគារ ច្បាប់ បដិសណ្ឋារកិច្ចបច្ចេកវិទ្យា និងសំណង់ស៊ីវិល ជាដើម ។ . បច្ចុប្បន្ន សាកលវិទ្យាល័យជាតិ បាត់ដំបងបាននឹងកំពុងធ្វើការបណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ដែលមានជំនាញឯកទេសសរុបចំនួន៣៩. ហើយនៅក្នុងឆ្នាំ២០២២ សាកលវិទ្យាល័យមាននិស្សិតសរុបចំនួន ៤៥៩៨នាក់ ស្រី ២៧២២នាក់។ ដោយឡែកថ្ងៃនេះ សាកលវិទ្យាល័យជាតិ បាត់ដំបងបានរៀបចំពិធីប្រគល់សញ្ញាបត្រ ជូនដល់ និស្សិតជ័យលាភីចំនួន ៦០៤នាក់ ស្រី ៣១០នាក់, ដែលមាន និស្សិតបរិញ្ញាបត្ររងមានចំនួន៥២នាក់ និស្សិតបរិញ្ញាបត្រមានចំនួន ៤៨៤នាក់និងនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់មាន ចំនួន ៦៨នាក់។

ថ្លែងក្នុងនាមរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា ក៏ដូចជា គណៈកម្មការគ្រប់គ្រង គណៈគ្រប់គ្រង មន្ត្រី សាស្ត្រាចារ្យ និង បុគ្គលិក នៃសាកលវិទ្យាល័យជាតិបាត់ដំបងទាំងអស់ដែលបានចូលរួមបំពេញ, ការងារយ៉ាងសកម្មរហូតសម្រេចបាននូវសមិទ្ធ ផលធំៗដ៏ល្អប្រសើរជាច្រើន ដែលនាំឱ្យសាកលវិទ្យាល័យប្រែមុខមាត់យ៉ាងខ្លាំងក្នុងរយៈពេល២ឆ្នាំកន្លងមកនេះដោយ ក្នុងនោះមានការរីកចម្រើនទាំងផ្នែករឹងនិងទន់ ដូចជា បានបំពាក់ហេដ្ឋ រចនាសម្ព័ន្ធរូបវន្ត បច្ចេកវិទ្យា អគារពិសោធន៍ថ្មី និងបន្ទប់ពិសោធន៍គ្រប់ប្រភេទជា ច្រើន កែលម្អសោភ័ណភាពសាកលវិទ្យាល័យឱ្យមានបរិស្ថានបៃតងដែលធ្វើឱ្យ មាន ការពេញចិត្តពីនិស្សិត និងសាធារណជន។

សម្ដេចក្រឡាហោម ស ខេង បានលើកឡើងពីវិស័យអប់រំទាំងមូលដែលមានការវិវឌ្ឍន៍ឈានឡើងជាលំដាប់គួរគត់សម្គាល់ ដែលក្នុងនោះរាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ និងកម្មវិធីនយោបាយគ្រប់នីតិកាលនៃរដ្ឋសភា ដោយបានផ្ដល់អាទិភាព ខ្ពស់លើ«វិស័យអប់រំ»។ បន្ថែមលើនេះរាជរដ្ឋាភិបាលបាន កំណត់គោលដៅជាយុទ្ធសាស្ត្រគឺការអភិវឌ្ឍ «ប្រព័ន្ធអប់រំប្រកបដោយគុណភាព សីលធម៌ និងបរិយាបន្ន» ផ្តោតសំខាន់លើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការតម្រង់ទិសសម្រាប់ទីផ្សារការងារ។ ដើម្បីឈានទៅបន្តសម្រេចបាននូវលទ្ធផលដូចបានលើកឡើងខាងលើនេះ, ក្រសួងអប់រំ យុវជន និងកីឡាក៏ដូចជាសាកលវិទ្យាល័យជាតិបាត់ដំបងត្រូវបន្តយកចិត្តទុកដាក់អនុវត្តកំណែទម្រង់ស៊ីជម្រៅលើ ការងារអាទិភាពសំខាន់ៗដែល បានកំណត់នៅក្នុងផែនការយុទ្ធសាស្ត្រ១០ឆ្នាំរបស់ខ្លួនបន្ថែមទៀត ។

សម្តេចក្រឡា ហាម ស ខេង បានផ្តល់នូវអនុសាសន៍ណែនាំប្រកបដោយអត្ថន័យជូនដល់និស្សិតជ័យលាភីទាំងអស់ដែលត្រូវទទួល សញ្ញាបត្រនាពេលនេះ គឺជាធនធានមនុស្សដ៏សំខាន់ដែលត្រូវយកចំណេះដឹងទាំងនេះទៅបំពេញការងារឱ្យមាន ប្រសិទ្ធភាពដើម្បីប្រែក្លាយទៅជាពលរដ្ឋល្អ មន្ត្រីរាជការល្អ បុគ្គលិកល្អ ដោយប្រើ នូវចំណេះដឹង ចំណេះធ្វើ តាមជំនាញ ពិតប្រាកដរបស់ខ្លួន ប្រកបដោយមនសិការវិជ្ជាជីវៈ ការទទួលខុសត្រូវក្នុងការងារនិងសង្គម សីលធម៌ល្អ និងដាក់ខ្លួន បម្រើ ប្រជាជនដោយស្មោះស្ម័គ្រ ដើម្បីបុព្វហេតុជាតិនិងមាតុភូមិដ៏ថ្លៃថ្លារបស់យើង ។

ក្នុងឳកាសនោះដែរសម្ដេចក្រឡា ហោម ស ខេង ក៏បានឧបត្ថមថវិកាជូនសកលវិទ្យាល័យជាតិបាត់ដំបង, ថវិកា ១០លានរៀល ( ដប់លានរៀល ).គ្រូបង្រៀន បុគ្គលិក និងមន្ត្រីជាប់កិច្ចសន្យា សរុបចំនួន ២០៥នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា ៥ម៉ឺនរៀល និស្ស័យជ័យ លាភីចំនួន ៦០៤នាក់ ម្នាក់ៗថវិកា ៤ម៉ឺនរៀលព្រមទាំងអញ្ជើញផ្ដល់ជាកិត្តិយសប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យ លាភីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៃសកលវិទ្យាល័យជាតិបាត់ដំបងនាឳកាសនោះផងដែរ ៕ ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner