នៅពេលគេសួរថា តើឥណ្ឌាជ្រើសរើសប៉ូលអាមេរិក ឬចិន លោករដ្ឋមន្រ្តីការបរទេសឥណ្ឌា Jaishankar ឆ្លើយថា ខ្ញុំមិនគាំទ្រនូវការរុញច្រានខ្ញុំឱ្យជ្រើសរើសប៉ូលអាមេរិក ឬចិនទេ
អត្ថបទដោយ៖
AMS OneMinute
ហើយសូមកុំគិតថាបើខ្ញុំរកស៊ីជាមួយអាមេរិក ខ្ញុំនឹងក្លាយជាសត្រូវរបស់ចិន។ ឥណ្ឌាមានប្រជាជនមួយភាគប្រាំនៃពិភពលោក ជាមហាអំណាចសេដ្ឋកិច្ចធំជាងគេទីប្រាំ ឬទីប្រាំមួយនៃពិភពលោក។ យើងមានសិទ្ធិធ្វើតុល្យភាព ធ្វើការសម្រេចចិត្តដោយខ្លួនឯងឈរលើគោលការណ៍គុណតម្លៃ និងផលប្រយោជន៍ជាតិយើងខ្ញុំ។ នៅលើលោកនេះគ្មានប្រទេសណាដែលមើលរំលងផលប្រយោជន៍ជាតិនោះទេ។