តម្លៃប្រេងសាំងនៅវៀតណាមបន្តឡើងថ្លៃដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន

ហាណូយ ៖ តម្លៃប្រេងសាំងរបស់វៀតណាម RON 95 នៅថ្ងៃអង្គារសប្តាហ៍នេះ បានហក់ឡើង ១,៥៤ភាគរយ ដល់កម្រិតខ្ពស់ថ្មីមួយមិនធ្លាប់មានពីមុនមក គឺ ៣២,៨៧០ដុង ឬស្មើ ១,៤២ដុល្លារក្នុងមួយលីត្រ ដែលបានកើនឡើងដល់ ៤១ភាគរយ។

នេះជាការកើនឡើងលើកទី ៧ ជាប់ៗគ្នាសម្រាប់ប្រភេទប្រេងសាំងដ៏ពេញនិយមនេះ គិតចាប់តាំងពីពាក់កណ្តាលខែមេសាមក។ ប្រភេទប្រេងសាំងនេះមានអ្នកប្រើប្រាស់ ៧០ភាគរយនៃការប្រើប្រាស់ប្រេងឥន្ធនៈសរុបក្នុងប្រទេសវៀតណាម។

ប្រេងជីវឥន្ធនៈ RON 92 ក៏បានឡើងថ្លៃ ០,៦១ភាគរយផងដែរដល់ ៣២,៣៧០ដុងក្នុងមួយលីត្រដែលបានកើនឡើង ៤៣,៥ភាគរយនៅឆ្នាំនេះ ខណៈដែលប្រេងម៉ាស៊ូតបានឡើងថ្លៃ ៣,៤ភាគរយនៅថ្ងៃអង្គារសប្តាហ៍នេះ។ មូលនិធិស្ថិរភាពប្រេងឥន្ធនៈរបស់វៀតណាម ដែលបង្កើតឡើងដើម្បីទប់ស្កាត់ការកើនឡើងតម្លៃទំនិញបច្ចុប្បន្ននេះស្ថិតនៅកម្រិតអវិជ្ជមាន។

ទន្ទឹមគ្នា រដ្ឋាភិបាលវៀតណាមបានកាត់បន្ថយពន្ធបរិស្ថានលើប្រេងឥន្ធនៈចំនួនពាក់កណ្តាលមកនៅត្រឹម ២,០០០ដុង ចាប់ពីខែមេសា សម្រាប់រយៈពេលពេញមួយឆ្នាំនេះ ហើយកំពុងពិចារណាកាត់បន្ថយចំនួន ១,០០០ដុងទៀត៕ ប្រភព៖ VN Express ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner