កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ចាប់ខ្លួនជនសង្ស័យ ២នាក់ ក្នុងករណីកាច់កម៉ូតូ នៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង

កំពង់ឆ្នាំង ៖ នៅវេលាម៉ោងប្រមាណ ០១៖៣០នាទីយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចបន្ទប់ជួលជន
រងគ្រោះឈ្មោះ គ្រី ហួង ភេទប្រុសអាយុ ៣៥ឆ្នាំ មុខរបរ ឌីជេ រស់នៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មានករណី ចោរកម្ម( កាច់កម៉ូតូ ) មួយលើកយក
ម៉ូតូ ម៉ាក Beat ពណ៌សលាយក្រហម ផ្លាកលេខ1Q. 82.87 មួយគ្រឿងជិះ
យកទៅបាត់ ។ ពេលម្ចាស់ចេញមកវិញស្រាប់តែមិនឃើញម៉ូតូក៏មានការភ្ញាក់
ផ្អើល ហើយម្ចាស់ម៉ូតូបានទៅប្តឹងសមត្ថកិច្ចឱ្យជួយតាមចាប់ខ្លួនជនសង្ស័យ ក្រោយពីបានទទួលបណ្តឹងសមត្ថកិច្ច កងរាជអាវុធហត្ថ ស្រុកកំពង់
ត្រឡាច សហការជាមួយ កងរាជអាវុធ
ហត្ថ ស្នាក់ការសន្តិសុខ៥០០ បានធ្វើការឃាត់ខ្លួនជនសង្ស័យកំពុងតែជិះម៉ូតូឆ្ពោះទៅភ្នំពេញ កម្លាំងបានធ្វើការឃាត់ចាប់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ នៅចំណុចស្នាក់ការសន្តិសុខលេខ៥០០
ស្ថិតក្នុងភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលមាន ឈ្មោះដូចខាងក្រោម
១.ឈ្មោះ ខៀវ លាស់ ភេទ ប្រុស អាយុ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិចាក់ជ្រូក សង្កាត់កំបូល
ខណ្ឌកំបូល រាជធានីភ្នំពេញ ។
២.ឈ្មោះ សាន់ សីលា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ
ភូមិជម្ពូវ័ន សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ ។

យោងតាមការបញ្ជាក់ពីសមត្ថកិច្ចកងរាជអាវុធហត្ថ បានឲ្យដឹងថា ការឃាត់
ខ្លួនជនសង្ស័យខាងលើទាំង ២នាក់ និងដកហូតបាន ទី១ .ម៉ូតូចំនួន ០២គ្រឿងម៉ាក(ស៊ូរ៉ុស)អត់ពន្ធ ពណ៌ក្រហមលាយខ្មៅរបស់ជនសង្ស័យ និងម៉ូតូម៉ាក.
Beat.ពណ៌ក្រហមលាយស.ពាក់ស្លាកលេខ.ព្រៃវែង.១ Q.៨២ ៨៧(របស់ជនរងគ្រោះ)ទី២. ទូរស័ព្ទដៃ ចំនួន
០២ គ្រឿង។ ៣.ខ្សែដៃធ្វើពីលោហ:ធាតុពណ៌ស ចំនួន ០១ ខ្សែ ។ ៤.ចិញ្ចៀនធ្វើពីលោហ:ធាតុពណ៌ស ចំនួន ០១ វង់ ។

បច្ចុប្បន្ន កម្លាំងជំនាញបានប្រគល់ម៉ូតូដែលបាន(លួច)ទៅឱ្យម្ចាស់ដើមវិញនិងកំពុងកសាងសំណុំរឿង និងបញ្ជូនខ្លួនជនសង្ស័យទាំង ២នាក់ទៅតុលាការដើម្បីចាត់ការបន្តតាមនិតីវិធី នៅព្រឹកថ្ងៃនៅថ្ងៃទី ២៩ ខែមិថុនាឆ្នាំ២០២២ នេះ ៕ សុខ គឹមសៀន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner