ឥណ្ឌាផ្តើមអនុវត្តការហាមឃាត់ទូទាំងប្រទេសលើប្លាស្ទិកប្រើតែមួយដង
ឥណ្ឌា៖ប្រទេសឥណ្ឌាបាននិងកំពុងចាប់ផ្តើមអនុវត្តការហាមឃាត់ ទូទាំងប្រទេសលើផ្លាស្ទិកប្រើតែមួយដង ចាប់ពីថ្ងៃទី ១ ខែកក្កដា ២០២២នេះ ដោយហាមឃាត់ការផលិត ការនាំចូល ការស្តុកទុក ការចែកចាយ ការលក់ និងការប្រើប្រាស់វត្ថុផ្លាស្ទិកប្រើតែមួយដង ជាមួយនឹងការប្រើប្រាស់ទាប និងសក្តានុពលនៃការទុកដាក់ សំរាម ខ្ពស់។
ចំពេលមានការកើនឡើងនៃចំនួនប្រជាជន និងការអភិវឌ្ឍន៍យ៉ាង ឆាប់រហ័ស សមាមាត្រដ៏ធំនៃកាកសំណល់របស់ប្រទេសឥណ្ឌាមិន អាចដំណើរការប្រកបដោយប្រសិទ្ធភាពក្រោមគោលការណ៍ណែនាំនៃការគ្រប់គ្រងការបំពុលនោះទេ។
សំណល់ប្លាស្ទិកភាគច្រើនទំនងជាត្រូវបានបោះចោលជាកាកសំណល់ចម្រុះចូលទៅក្នុងកន្លែងចាក់សំរាម ដែលគំរាមកំហែងដល់ប្រព័ន្ធ អេកូឡូស៊ី ក៏ដូចជាសុខភាពរបស់មនុស្ស។
រដ្ឋាភិបាលឥណ្ឌាបានផ្តោតលើការលើកទឹកចិត្តដល់ឧស្សាហកម្មនេះក្នុងការបង្កើតជម្រើសជំនួសប្លាស្ទិក ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ។
ការហាមប្រាមលើផលិតផលផ្លាស្ទិចប្រើតែមួយដង គឺជាជំហានដំបូង ដើម្បីបន្ថយការបំពុលប្លាស្ទិក និងលើកកម្ពស់និរន្តរភាព៕
ប្រភព៖ CGTN ប្រែសម្រួល៖ សារ៉ាត



