ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោនៅថ្ងៃទី៦ កក្កដា ២០២២
ការដែលសម្តេចធ្វើជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា គឺជាការរួមចំណែកលើកទឹកចិត្តសម្រាប់ការខិតខំរបស់ជនពិការ មិនមែនគ្រាន់តែជាប្រធានសម្រាប់ការប្រកួតនោះទេ
សម្តេចរំពឹងថា កីឡាករ កីឡាការិនីជាជនពិការរបស់កម្ពុជា នឹងទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រកួតនៅប្រទេសឥណ្ឌូនេស៊ី
ការទទួលបានមេដាយមាស ប្រាក់ សំរឹទ្ធ ឬមិនបាន មិនសំខាន់នោះទេ តែអ្វីដែលសំខាន់នោះ គឺការគោរពលក្ខខណ្ឌ និងច្បាប់នៃការប្រកួត ដោយមិនប្រើសារធាតុញៀនផ្សេងៗ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយសទាំងមូលរបស់កម្ពុជា
សម្រេចចាត់ចែងផ្តល់ជើងហោះហើរពិសេសដឹកប្រតិភូកីឡាប៉ារ៉ាហ្គេមរបស់កម្ពុជា ទៅចូលរួមប្រកួតនៅប្រទេសឥណ្ឌូនេស៊ី
គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ បានក្លាយទៅជាឧបសគ្គក្នុងការសម្រេចនយោបាយប្រែក្លាយតំបន់អតីតសមរភូមិសង្គ្រាម ទៅជាតំបន់អភិវឌ្ឍន៍
“របបប្រធាន” មិនតម្រូវឱ្យមានការបោះឆ្នោត ឬឯកភាពពីមតិផ្សេងៗនោះទេ
សម្រេចឱ្យអ្នកប្រើប្រាស់រថយន្តចង្កូតស្តាំ ចូលទៅបង់ពន្ធ តែមិនបាច់ដូរចង្កូតនោះទេ។ ការអនុញ្ញាតនេះសម្រាប់តែរថយន្តកំពុងមានវត្តមាននៅកម្ពុជាត្រឹមថ្ងៃទី០៦ កក្កដា ២០២២
អំពាវនាវសុំកុំឱ្យមានការនាំរថយន្តចង្កូតស្តាំចូលមកប្រទេសកម្ពុជាបន្តទៀត
រលកនៃការឆ្លងជំងឺកូវីដ១៩ បានកម្រើកឡើងវិញ ដែលទាមទារឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ការពារឡើងវិញ
សម្រេចឧបត្ថម្ភដល់អាស៊ាននូវម៉ាស់ធម្មតា ២លាន ម៉ាស N95 ចំនួន ២០ម៉ឺន ម៉ាស៊ីនផលិតអុកស៊ីសែនស្វ័យប្រវត្តិ ៣០០គ្រឿង ម៉ាស៊ីនតាមដានសញ្ញាជីវិតចំនួន១០០គ្រឿង និងថវិកា ១លានដុល្លារ
អំពាវនាវដល់ប្រជាពលរដ្ឋឱ្យចូលរួមសន្សំសំចៃថាមពលអគ្គិសនី
អគ្គសិនីកម្ពុជាខាតបង់ថវិកាប្រមាណ ១០០លានដុល្លារ នៅឆ្នាំ២០២២នេះ បណ្តាលមកពីវិបត្តិសង្គ្រាម និងការដាក់ទណ្ឌកម្ម ធ្វើឱ្យតម្លៃប្រេងឥន្ធនៈថ្លៃ តែរាជរដ្ឋាភិបាលមិនបានដំឡើងថ្លៃអគ្គិសនីទេ
គួរមានការពិចារណាលើនយោបាយ នៃការដាក់ទណ្ឌកម្ម
សម្តេចចង់បញ្ចប់បញ្ហាមីននៅកម្ពុជា ត្រឹមឆ្នាំ២០២៥ ដោយប្រើចលនាជាតិផ្ទាល់។ អំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមបោសសំអាតមីន
អង្វរដល់នារីខ្មែរលេង Tik Tok ឱ្យរក្សាភាពថ្លៃថ្នូររបស់ខ្មែរ