ក្រសួងការបរទេសចិនបានអះអាងថា អាមេរិក និងសម្ព័ន្ធមិត្តរបស់អង្គការ NATO បានបំផ្លាញសន្តិភាពពិភពលោក និងសម្លាប់ជនស៊ីវិលស្លូតត្រង់ ដោយការបង្កជម្លោះ និងដុតភ្លើងសង្គ្រាម ដើម្បីតែបម្រើផលប្រយោជន៍ដ៏អាត្មានិយមរបស់អាមេរិក
អត្ថបទដោយ៖
AMS OneMinute
“ការពិតបានបង្ហាញឱ្យឃើញថា មិនមែនចិនទេ ដែលបង្កបញ្ហាជាប្រព័ន្ធដល់ NATO នោះ តែផ្ទុយទៅវិញគឺ NATO ដែលនាំមកនូវបញ្ហាប្រឈមជាប្រព័ន្ធដល់សន្តិភាព និងសន្តិសុខពិភពលោក”អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធ។
ការលើកឡើងបែបនេះ គឺ១សប្តាហ៍បន្ទាប់ពី NATO ជាលើកដំបូង បានជ្រើសរើសចិនជាអាទិភាព និងជាការប្រឈមយុទ្ធសាស្ត្រចំពោះផលប្រយោជន៍របស់លោកខាងលិច។
https://www.rt.com/news/558520-china-blames-nato-for-causing-wars/