តុលាការប្រកាសសាលក្រម បដិសេធមិនអនុញ្ញាតឱ្យឧកញ៉ា ឌួង ងៀប នៅក្រៅឃុំ

ភ្នំពេញ ៖ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពី រសៀល ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ បានប្រកាស សាលក្រមបដិសេធ មិនឱ្យឧកញ្ញា ឈ្មោះ ឌួង ងៀប នៅក្រៅឃុំនោះទេ ដោយបន្តឃុំ នៅដដែលរង់ចាំជំនុំជម្រះលើអង្គសេចក្តីសាលក្រមនេះប្រកាសកំបាំងមុខ ជនជាប់ចោទ តែចាត់ទុក ចំពោះមុខ ដោយមានមេធាវី។

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួន ឧកញ្ញាឈ្មោះ ឌួង ងៀប ពីបទឆបោក ដែលមានទឹកប្រាក់ ជិត ១០លានដុល្លារ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២។

ក្រោយពេលសាកសួររួច ជនជាប់ចោទឈ្មោះ ឌួង ងៀប ត្រូវបាន តុលាការ បញ្ជូនទៅឃុំខ្លួន នៅពន្ធនាគារ រាជធានីភ្នំពេញ (PJ) រង់ចាំកាត់ទោស។ លោកឧកញ៉ា ឌួង ងៀប ត្រូវបានចាប់ខ្លួន នៅមុខសណ្ឋាគារ ដឺគ្រី ផ្លូវឌួង ងៀប សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ លើសំណុំរឿងព្រហ្មទណ្ឌលេខ១០៤៣ ចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ តាមបណ្តឹងរបស់ឈ្មោះ Huang Hsiao Hsien បានប្តឹងឈ្មោះ ឌួង ងៀប និងឌួង ម៉េងហុង ពីបទឆបោក ក្លែងឯកសារ សាធារណៈ សមគំនិតក្នុងអំពើឆបោក និងអំពើក្លែងបន្លំឯកសារ សាធារណៈប្រព្រឹត្តនៅភ្នំពេញ កំឡុងឆ្នាំ២០១៨កន្លងទៅ។

សូមបញ្ជាក់ថា កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃ ស្នងការនគរបាលរាជធានីភ្នំពេញ កាលពី ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ បានបញ្ជូនឧត្តមសេនីយ៍ឯកអគ្គលេខាធិការរង ក្រសួងមហាផ្ទៃ និងជាឧកញ៉ាឈ្មោះ ឌួង ងៀប ទៅសាលាដំបូង រាជធានីភ្នំពេញ ដើម្បីសាកសួរតាមពាក្យបណ្តឹងរបស់ជនជាតិ ចិនតៃវ៉ាន់ពីបទ ឆបោក ទឹកប្រាក់ជិត១០លានដុល្លារ៕
ដោយ ៖ ឆៃហួត និងប៊ុនធី

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner