ខ្លះៗអំពីការបាញ់ប្រហារអតីតនាយករដ្ឋមន្ត្រី Shinzo Abe
អត្ថបទដោយ៖
AMS OneMinute
Abe ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារនៅម៉ោងប្រហែល ១១ និង៣០នាទីព្រឹក ម៉ោងក្នុងប្រទេសជប៉ុន នៅក្នុងទីក្រុងណារ៉ា ភាគខាងកើតនៃទីក្រុងអូសាកា ខណៈពេលដែលលោកកំពុងធ្វើយុទ្ធនាការបោះឆ្នោតនៅតាមដងផ្លូវ
គេចាប់បានខ្មាន់កាំភ្លើងឈ្មោះ Tetsuya Yamagami អាយុ៤០ឆ្នាំ ជាអតីតកងទាហានជើងទឹកស្វ័យការពារជប៉ុន
Abe ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ ខណៈស្ថានភាពលោក នៅមិនទាន់ដឹងយ៉ាងណានៅឡើយ
Abe កំពុងទទួលការបញ្ចូលឈាម នៅឯមន្ទីរពេទ្យក្នុងទីក្រុងណារ៉ា
Abe រងរបួសដោយការបាញ់ប្រហារចំនួន១គ្រាប់ក្នុងចំណោមការបាញ់២គ្រាប់ ចំផ្នែកខាងស្តាំនៃករបស់គាត់
មេដឹកនាំប្រទេសមួយចំនួនបានថ្កោលទោសចំពោះការបាញ់ប្រហារនេះ ហើយបានជូនពរឱ្យលោកឆាប់ជាសះស្បើយក្នុងនោះក៏មានព្រះមហាក្សត្រខ្មែរដែរ

ប្រភព៖ Politico360, Royal du Cambodge, CNN