អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុនម៉ាស៊ីនើរីផៅវ័រ២០០០ ឯ.ក ត្រូវសមត្ថកិច្ចជំនាញឃាត់ខ្លួនពាក់ព័ន្ធ ករណីរំលោភលើទំនុកចិត្តនិងចេញសែកគ្មានប្រាក់ជិត២០ម៉ឺនដុល្លារ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចជំនាញ នៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឃាត់ខ្លួនលោក ប៉ក់ គន្ធាណារ៉ូ អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន ម៉ាស៊ីនើរីផៅវ័រ២០០០ ឯ.ក ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្តនិងចេញសែកគ្មានប្រាក់ជិត២០ម៉ឺនដុល្លារហើយនៅព្រឹកថ្ងៃសៅរ៍ទី៩ ខែកក្កដា ឆ្នាំ២០២២នេះជនសង្ស័យ ខាងលេីនេះ ត្រូវបានសមត្ថកិច្ចបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។

យោង តាម របាយការណ៍ របស់ សមត្ថកិច្ច បានឱ្យដឹងថា លោក ប៉ក់ គន្ធាណារ៉ូ ត្រូវបានកម្លាំងជំនាញឃាត់ខ្លួនតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរលើបណ្តឹងព្រហ្មទណ្ឌ ពីបទ «រំលោភលើទំនុកចិត្តនិងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» តាមបណ្តឹងរបស់ លោក អ៊ូ សូនាង ។

តាមដំណើររឿង គឺ ជនរងគ្រោះ បានទំនាក់ទំនងទិញគ្រឿងចក្រពីក្រុមហ៊ុន ម៉ាស៊ីនើរីផៅវ័រ២០០០ ឯ.ក ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១៩៣ ផ្លូវលេខ២០៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានឈ្មោះ HAYRETDIN KUTUKCU ជាប្រធានក្រុមប្រឹក្សាភិបាល និង ឈ្មោះ ប៉ក់ គន្ធាណារ៉ូ ជាប្រធានគ្រប់គ្រងទូទៅ ។

ក្រោយមក ជនរងគ្រោះ បានបញ្ជាទិញគ្រឿងចក្រចំនួន១៣គ្រឿង ហើយបានប្រគល់ប្រាក់ដំណាក់កាលទី១ ចំនួន១៩១,១៣០$ ហើយឈ្មោះ HAYRETDIN KUTUKCU ជាប្រធានក្រុមប្រឹក្សាភិបាល បានចេញសែកចំនួន២សន្លឹក ដោយចុះកាលបរិច្ឆេទផ្សេងៗគ្នា ទុកអោយសម្រាប់បើកប្រាក់នៅពេលដល់កំណត់ ក្រុមហ៊ុនមិនមានគ្រឿងចក្រប្រាក់អោយឈ្មោះខាងជនរងគ្រោះ ។ ក្រោយមកទៀត ខាងក្រុមហ៊ុន មិនមានគ្រឿងចក្រប្រគល់ជូនជនរងគ្រោះតាមការព្រមព្រៀងនោះទេ ហើយសែកដែលក្រុមហ៊ុនចេញមកអោយជនរងគ្រោះក៏មិនមានសាច់ប្រាក់ ដែរ ពោលគឺ ជាសែកដែលគ្មានសាច់ប្រាក់ ទើបជនរងគ្រោះ ដាក់ពាក្យបណ្តឹងមកសមត្ថកិច្ច អោយមានការឃាត់ខ្លួនក្រុមជនសង្ស័យតែម្តង ។

ជាមួយគ្នានោះ ដើមបណ្តឹងរដ្ឋប្បវេណី ក៏បានសំណូមពរដល់ស្ថាប័នតុលាការ មេត្តាចាត់វិធានការតាមផ្លូវច្បាប់ចំពោះ លោក ប៉ក់ គន្ធាណារ៉ូ កុំឱ្យ មានការរត់ការដោះលែងឱ្យសោះ ព្រោះ លោក ប៉ក់ គន្ធាណារ៉ូ មិនទាន់បានសម្របសម្រួលណាមួយ ជាមួយដើមបណ្ដឹងនោះទេ៕ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner