ថៃបង្ហូតទង់ជាតិពាក់កណ្តាលដង ជាការគោរពដល់អតីតនាយករដ្ឋមន្ត្រីជប៉ុន

បាងកក៖ ទីភ្នាក់ងាររដ្ឋាភិបាល និងសហគ្រាសទាំងអស់ នៅប្រទេសថៃត្រូវបានគេណែនាំឲ្យ បង្ហូតទង់ជាតិ នៅពាក់កណ្តាលដង នៅថ្ងៃចន្ទ ទី១១ កក្កដា ២០២២នេះ ដើម្បីគោរពដល់ អតីតនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe ។

នាយករដ្ឋមន្ត្រីថៃ Prayut Chan-o-cha កាលពីថ្ងៃអាទិត្យ បានចេញបញ្ជាទៅគ្រប់ស្ថាប័នរដ្ឋ និងសហគ្រាសទូទាំងប្រទេស ឱ្យបង្ហូតទង់ជាតិ នៅពាក់កណ្តាលដង ពេញមួយថ្ងៃ ដើម្បីកាន់ទុក្ខចំពោះការបាត់បង់។

លោក Abe ត្រូវបានគេធ្វើឃាត ខណៈពេលដែលថ្លែងសុន្ទរកថា យុទ្ធនាការនៅទីក្រុង Nara របស់ប្រទេសជប៉ុន កាលពីថ្ងៃទី ៨ ខែកក្កដា។ ប៉ូលីសបានចាប់ខ្លួនអ្នកបាញ់ប្រហារឈ្មោះ Tetsuya Yamagami អាយុ ៤១ ឆ្នាំនៅនឹងកន្លែង ៕ ប្រភពពី The Nation

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner