TYDA ចុះព្យាបាលក្រុមកាយឫទ្ធិនារីកម្ពុជានៅស្រុកបន្ទាយស្រី (Video Inside)

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) បានចុះព្យាបាល ជម្ងឺទូទៅ និងពិនិត្យសុខភាពមាត់ធ្មេញ ជូនសមាជិកាក្រុមកាយឫទ្ធិនារីកម្ពុជានៅស្រុកបន្ទាយស្រី។ ការចុះព្យាបាលនេះកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ដឹកនាំដោយ អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។

ក្រុមកាយឫទ្ធិនារីកម្ពុជា គឺជាក្រុមដែលតែងយកចិត្តទុកដាក់ ចំពោះការលើកកម្ពស់គុណ តម្លៃ និងការចូលរួមរបស់កុមារី យុវតី នៅក្នុងការអភិវឌ្ឍសង្គមតាមរយៈការគាំទ្រលើកកម្ពស់ ការ រស់នៅ និងការសិក្សា។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី​ បានថ្លែងថាការចូលជាសមាជិកាសមាគមកាយឫទ្ធិនារី កម្ពុជា យុវតីទាំងឡាយនឹងមានឱកាសទទួលបាននូវការបណ្តុះបណ្តាលទាំងផ្នែកបញ្ញា ស្មារតី ការសិក្សាជំនាញ ការចែករំលែកចំណេះដឹងបទពិសោធន៍ការសិក្សា និងការរស់នៅកាន់តែ ទូលំទូលាយតាមរយៈ ការបង្កើតបណ្ដាញទំនាក់ទំនង ការសម្របសម្រួល របស់សមាគម។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានជំរុញលើកទឹកចិត្តក្មួយជាសមាជិកាទាំងអស់ ឲ្យក្លាយ ជាកូនល្អ សិស្សល្អ ប្រជាពលរដ្ឋល្អ តាមគោលបំណង បេសកកម្ម និងពាក្យស្លោករបស់ សមាគម  “កម្លាំងស្ម័គ្រចិត្តដើម្បីកុមារីនិងយុវតីកម្ពុជា” ។

ads banner