សម្ដេចតេជោ ហ៊ុន សែន បង្ហាញក្ដីនឹករលឹកដល់ឪពុកម្ដាយ របស់សម្ដេច ក្នុងខួប៩ឆ្នាំ នៃមរណភាពឪពុក
អត្ថបទដោយ៖
ស៊ូ វណ្ណលុក
ភ្នំពេញ៖ នៅលើទំព័រហ្វេសប៊ុកផ្លូវការនាព្រឹកថ្ងៃអង្គារទី១២ ខែកក្កដា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បាន បង្ហាញ ក្ដីនឹករលឹក ដល់ឪពុកម្ដាយរបស់សម្ដេចក្នុងថ្ងៃខួប៩ឆ្នាំ មរណភាពបិតារបស់សម្តេច ។
សម្ដេចបានសរសេរថា៖ «ថ្ងៃនេះ ជាខួបលើកទី៩ឆ្នាំ នៃមរណភាព ឪពុករបស់ខ្ញុំ (១២ កក្កដា ២០១៣ – ១២ កក្កដា ២០២២)។ កូនគ្មានពាក្យអ្វីក្រៅពីពាក្យនឹកពុកនឹកម៉ែនោះឡើយ»។
សូមជម្រាបថា បិតាបង្កើតរបស់សម្ដេចតេជោ ហ៊ុន សែន អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង បានទទួល អនិច្ចកម្ម នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣ ក្នងុជន្មាយុ ៩០ឆ្នាំ ដោយជរាពាធ៕
ដោយ៖ វណ្ណលុក




ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។