សមត្ថកិច្ចខណ្ឌដង្កោឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន
អត្ថបទដោយ៖
ងីម ឆៃហួត
ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចខណ្ឌដង្កោ កាលពីថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០២២ ម្សិលមិញ បានចាប់ឃាត់ខ្លួនបុរសម្នាក់ ករណីជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន ស្ថិតត្រង់ចំណុចផ្លូវបេតុង ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ថន រស្មី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករ សំណង់ ស្នាក់នៅបន្ទប់ជួល ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ។ សមត្ថកិច្ចប្រមូលបានវត្ថុតាងមួយចំនួនក្នុងពេលឃាត់ខ្លួន។ បច្ចុប្បន្ន ជនសង្ស័យខាងលើនេះ ត្រូវបានសមត្ថកិច្ចខណ្ឌដង្កោ ចាត់ការតាមនីតិវិធី៕
ដោយ ៖ ឆៃហួត

ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។