គ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេស កើតឡើង ៨លើក បណ្តាលឱ្យមនុស្សស្លាប់ ៤នាក់ និងរបួស ៩នាក់ នៅថ្ងៃទី១១ ខែកក្កដា

ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ម្សិលមិញបណ្តាលឱ្យមនុស្សស្លាប់ ៤នាក់ របួសធ្ងន់ ៦នាក់ (ស្រី ៣នាក់) របួសស្រាល ៣នាក់ (ស្រី ១នាក់ )។ នេះបេីយោងតាមរបាយការណ៍ របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅយប់ ថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០២២។

យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសកម្ពុជា ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១១ ខែកក្កដា បានបញ្ជាក់ថា គ្រោះថ្នាក់ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរបួសចំនួន ១៣នាក់ កើតឡើងដោយសារការប៉ះទង្គិចគ្នា ចំនួន ៨លើក។

ជាមួយគ្នានោះ នាយកដ្ឋាន ក៏សូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ ទាំងអស់គ្នា សូមធ្វើដំណើរ ប្រកាន់ខ្ជាប់ នូវច្បាប់ចរាចរណ៍ជានិច្ច៕ ដោយ ៖ ឆៃហួត និងប៊ុនធី

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner