ស្ថានភាពអាកាសធាតុខេត្តព្រះសីហនុ ទឹក ឡេីងមានកំពស់ ៥,២០ម៉ែត្រ ពីបាតស្ទឹង តាមការសន្និដ្ឋាន សភាព ទឹកឡេីងដល់កំពស់ ៥,៦០ ម៉ែត្រ ទៅ ៥,៧០ម៉ែត្រ និង ត្រូវ ប្រកាស អាសន្ន

ខេត្តព្រះសីហនុ ៖ ស្ថានភាពអាសធាតុខេត្តព្រះសីហនុគិតត្រឹមវេលា ម៉ោង ១១៖៣០នាទី ថ្ងៃ ទី ១២ ខែកក្កដា ឆ្នាំ ២០២២ ស្ថានភាព កំពស់ទឹក នៅស្ពានស្ទឹងសំរោង ចំណុចចន្លោះគីឡូម៉ែត្រលេខ ១១៥-១១៦ ក្នុង ភូមិ ស្ទឹង សំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ទឹក ឡេីងមានកំពស់ ៥,២០ម៉ែត្រ ពីបាតស្ទឹង ។ តាមការសន្និដ្ឋាន សភាព ទឹកឡេីងដល់កំពស់ ៥,៦០ ម៉ែត្រ ទៅ ៥,៧០ម៉ែត្រ និង ត្រូវ ប្រកាស អាសន្ន ។

កម្លាំងកងរាជអាវុធហត្ថ ស្រុកកំពង់ សីលា ចំនួន ០៤នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក សួន ធា មេបញ្ជាការរងស្រុក សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សីលា ដឹកនាំដោយលោក សៅ បុរីវឌ្ឍនៈ អភិបាលស្រុកកំពង់ សីលា ចុះពិនិត្យស្ថានភាពទឹកជំនន់ដោយទឹកភ្លៀងចំណុចភូមិក្រាំងអាត់ចាស់ ឃុំកំពង់ សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដែលមានប្រជាពលរដ្ឋរស់នៅចំនួន៤២ខ្នងផ្ទះ ក្នុងនោះរង គ្រោះដោយជំនន់ទឹកភ្លៀងចំនួន ៣៧ ខ្នងផ្ទះ (ពុំមានរងគ្រោះដល់អាយុ ជីវិតមនុស្ស រឺសត្វពាហនៈឡេីយ ) ៕ ពីមន្ទីរព័ត៌មានខេត្តព្រះសីហនុ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner