សង្គ្រាមក្នុងប្រទេសអ៊ុយក្រែន បានឈានចូលដល់ថ្ងៃទី១៣៨ (Video Inside)
អត្ថបទដោយ៖
Apsara Net
បណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប កំពុងព្រួយបារម្ភនូវចំណោទខ្វះប្រេងនិងឧស្ម័ន្ធដោយសារតែ រុស្ស៊ី បានបិទបំពង់បង្ហូរប្រេង Nord Stream 1។ ការប្រកាសបិទប្រេងរយៈពេល១០ថ្ងៃក្រោមការ អះអាងរបស់ក្រុមហ៊ុនរុស្ស៊ីថាដើម្បីធ្វើការជួសជុល ត្រូវក្រុមប្រទេសលោកខាងលិចជា ពិសេសប្រទេសអាល្លឺម៉ង់ ដែលបានបារម្ភខ្លាចក្រែងរុស្ស៊ីប្រើប្រាស់វិធីបិទប្រេងនោះក្នុងរយៈ ពេលយូរដោយសារការសងសឹកនឹងការដាក់ទណ្ឌកម្មរបស់លោកខាងលិចចំពោះរុស្ស៊ី។
លោក ម៉ារ យ៉ារិទ្ធិ ធ្វើសេចក្តីរាយការណ៍ជុំវិញព័ត៌មានអន្តរជាតិនេះ ខណៈសង្គ្រាមក្នុងប្រទេស អ៊ុយក្រែនឈានចូលដល់ថ្ងៃទី១៣៨