ចិន៖ មនុស្សទូទាំងពិភពលោកនឹងប្រឆាំងជាមួយច្បាប់របស់សហរដ្ឋអាមេរិក ក្នុងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសដទៃ

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក វ៉ាង វិនពីន នៅថ្ងៃពុធសប្តាហ៍នេះថា “ច្បាប់របស់សហរដ្ឋអាមេរិក” នៃការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេងទៀត នឹងត្រូវបានប្រឆាំងដោយប្រជាជនទូទាំងពិភពលោក។

លោក វ៉ាង បានធ្វើការកត់សម្គាល់បែបនេះនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយ នៅពេលត្រូវបានស្នើសុំឱ្យធ្វើការអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍របស់អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក ចន បូលតុន ទៅកាន់សារព័ត៌មាន ដែលថា លោកបានជួយរៀបចំផែនការធ្វើរដ្ឋប្រហារនៅក្នុងប្រទេសផ្សេងទៀត។

លោក វ៉ាង បានបញ្ជាក់ដូច្នេះថា វាមិនគួរឱ្យភ្ញាក់ផ្អើលទេ ដែលអតីតមន្រ្តីជាន់ខ្ពស់អាមេរិកបានសារភាពថា ពួកគេបានរៀបចំផែនការធ្វើរដ្ឋប្រហារនៅបរទេស។

លោក វ៉ាង បានសង្កត់ធ្ងន់ថា ប្រការខាងលើនេះអាចបង្ហាញថា ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ និងការផ្តួលរំលំរបបដឹកនាំរបស់ប្រទេសដទៃទៀត បានក្លាយទៅជា “ក្រមសីលធម៌” របស់រដ្ឋាភិបាលអាមេរិក និងជាផ្នែកមួយនៃ “ច្បាប់របស់សហរដ្ឋអាមេរិក” ដែលនឹងត្រូវបានប្រឆាំងដោយប្រជាជននៅជុំវិញពិភពលោក៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner