សម្តេចតេជោបារម្ភជុំវិញវិបត្តិសេដ្ឋកិច្ចនៅតែបន្តបើសង្គ្រាមអ៊ុយក្រែនមិនទាន់បញ្ឈប់ (Video Inside)

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងបារម្ភជុំវិញបញ្ហាប៉ះពាល់ជាច្រើនដែលនឹងកើតឡើងជាបន្ត បន្ទាប់ដោយសារតែវិបត្តិដោយសារសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន។

សង្គ្រាមក្នុងអ៊ុយក្រែន ទោះបីជាបានឈានចូលថ្ងៃទី១៤០គិតត្រឹមថ្ងៃទី១៤កក្កដានេះក៏ដោយ, វិបត្តិផ្សេងៗដោយ សារតែកត្តាដាក់ទណ្ឌកម្មលើរុស្ស៊ី និងចំណោទដ៏ធំនៃការខ្វះប្រេងឥន្ធនៈ គឺជាដើមចមនៃការ ធ្វើឱ្យជីវភាពរស់នៅរបស់ពលរដ្ឋនឹងត្រូវប្រឈមបន្តបន្ទាប់ជាលំដាប់។

សម្តេចបានថ្លែងកត់សម្គាល់ដែរថា, សង្គ្រាមក្នុងប្រទេសអ៊ុយក្រែននេះ កំពុងធ្វើឱ្យពិភពលោកបែកបាក់ថែមទៀត ដែលមិនត្រឹមតែមានវិបត្តិសេដ្ឋកិច្ចសកលនោះទេ។

ads banner