ជប៉ុន៖ ពិធីបុណ្យសពលោក អាបេ ថ្នាក់រដ្ឋ នឹងរៀបចំឡើងនា រដូវស្លឹកឈើជ្រុះ
អត្ថបទដោយ៖
លន់ សារ៉ាត
តូក្យូ៖ ជប៉ុននឹងរៀបចំពិធីបុណ្យសពថ្នាក់ជាតិជូនអតីតនាយករដ្ឋមន្ត្រី Shinzo Abe ក្នុងរដូវស្លឹកឈើជ្រុះឆ្នាំ២០២២នេះ ពោលគឺចន្លោះពីខែកញ្ញា ដល់ខែវិច្ឆិកា នេះជាអ្វីដែលលោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida ប្រកាសកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ។
លោក Kishida បាននិយាយថា ពិធីបុណ្យសពឯកជនមួយត្រូវបានប្រារព្ធឡើង សម្រាប់ក្រុមគ្រួសារ និងសហការីជិតស្និទ្ធក្នុងសប្តាហ៍នេះ នៅឯប្រាសាទតូក្យូ ប៉ុន្តែពិធីបុណ្យសពរដ្ឋក៏នឹងធ្វើឡើងផងដែរដើម្បីបង្ហាញថា «ប្រទេសជប៉ុននឹងមិនចុះចាញ់នឹងអំពើហិង្សា និងប្តេជ្ញាការពារលទ្ធិប្រជាធិបតេយ្យ»។
គួរបញ្ជាក់ថា លោក Shinzo Abe ដែលជាអ្នកនយោបាយដ៏ល្បីរបស់ប្រទេសជប៉ុន ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ ខណៈដែលកំពុងធ្វើយុទ្ធនាការ នៅមុនការបោះឆ្នោតសភាជាន់ខ្ពស់ នាពេលថ្មីៗនេះ៕ ប្រែសម្រួលដោយ៖ សារ៉ាត






លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ