ធ្លាក់ឧទ្ធម្ភាគចក្រស្លាប់ទាហាន ១៤នាក់ ក្នុងពេលចាប់ខ្លួនមេក្លោងគ្រឿងញៀន នៅមិចស៊ីក

មិចស៊ីកូ៖ កងទ័ពជើងទឹកម៉ិកស៊ិកបាននិយាយថា យ៉ាងហោចណាស់ទាហានម៉ារីនម៉ិកស៊ិក ១៤នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ ក្នុងអំឡុងប្រតិបត្តិការចាប់ខ្លួន និងដឹកជញ្ជូនមេគ្រឿងញៀន នៅភាគខាងជើងម៉ិកស៊ិក កាលពីថ្ងៃទី១៦ កក្កដា។

ឧទ្ធម្ភាគចក្រ Black Hawk ដែលជាកម្មសិទ្ធិរបស់កងទ័ពជើងទឹក កំពុងអមដំណើរយន្តហោះមួយគ្រឿងទៀត ដែលដឹកលោក Rafael Caro Quintero ស្ថាបនិកនៃក្រុម គ្រឿងញៀន Guadalajara Cartel ដែលត្រូវបានចាប់ខ្លួន នៅរដ្ឋ Sinaloa ភាគខាងជើង។

កងទ័ពជើងទឹកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្សម្នាក់នៅរស់រានមានជីវិតពីឧបទ្ទវហេតុធ្លាក់នេះ ប៉ុន្តែមូលហេតុ មិនទាន់កំណត់បាននៅឡើយ។

កងទ័ពជើងទឹក “សោកស្ដាយចំពោះការស្លាប់ នៅក្នុងឧបទ្ទវហេតុនេះ” ដោយបន្ថែមថា “រហូតមកដល់ពេលនេះ មិនមានព័ត៌មានដែលភ្ជាប់ការធ្លាក់យន្តហោះទៅនឹងការចាប់ខ្លួនអ្នកជួញដូរគ្រឿងញៀននេះទេ៕ ប្រភពពី CGTN , ប្រែលសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner